ព័ត៌មានជាតិ
អ្នកលក់ដូរតាមដងផ្លូវ អាជ្ញាធរមិនអនុញ្ញាតឱ្យលក់ហួសម៉ោង ៩ យប់ ទោះវេចខ្ចប់ក៏ដោយ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបីការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។

លោក ឃួង ស្រេង នៅយប់ថ្ងៃទី ៣១ ខែកក្កដា បានដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងខ្លួនដែលតា (Delta)។

បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់រហូតទៅដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិឱ្យចូលក្រុងឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី