Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រតិកម្មអ្នករស់​នៅក្រៅប្រទេស​ និងអ្នកធ្វើការផ្នែកសិទ្ធមនុស្ស​ក្នុងស្រុក

បានផុស

នៅ

មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ១២ ឆ្នាំដល់១៧ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអ្នកដែលមានសញ្ជាតិពីរ ដែលរស់នៅអាមេរិកបារាំង អាល្លឺម៉ង់ ស្វីស និងប្រទេសផ្សេងៗទៀត គួរតែសួរនៅទៅប្រធានាធិបតីប្រទេសទាំងនោះថាហេតុអ្វីបានជាទុកបណ្តែតបណ្ដោយឱ្យ មានមនុស្សស្លាប់ច្រើនម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបញ្ជាក់ថា គួរតែសួរទៅថ្នាក់ដឹកនាំប្រទេសទាំងនោះ ហេតុអ្វីមកសួរកម្ពុជា? ប្រទេសផ្សេងៗ ដែលមានបារាំងជាដើមចេញច្បាប់ ដើម្បីទប់ទល់ការរីករាលដាលជំងឺកូវីដ១៩ គេអត់និយាយ ប៉ុន្តែនៅពេលកម្ពុជាចេញច្បាប់គេថ្កោលទោស។

បើតាមសម្តេចតេជោ នៅតាមបណ្ដាប្រទេសផ្សេងៗ បានចាប់ផ្ដើមចាត់វិធានការឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទ Delta ហើយបន្តិចទៀត នឹងក្លាយជាវាក់សាំងកាតព្វកិច្ច ពី​ព្រោះទៅជិះឡានក្រុងអត់បានចាក់វ៉ាក់សាំងគេមិនឱ្យឡើង ហើយបើចង់ទៅប្រទេសដទៃអត់ចាក់វ៉ាក់សាំងគេមិនឱ្យចូលប្រទេសរបស់គេ ហើយពិសេសមួយទៀតចង់ចូលធ្វើការនៅពេលមិនបានចាក់វ៉ាក់សាំងគេមក​ដល់​ចូល ដូច្នេះទីបំផុតវ៉ាក់សាំងនឹងក្លាយជាវាក់សាំងកាតព្វកិច្ច។

បើតាមសម្ដេចតេជោ ហ៊ុន សែន យើងធ្វើអ្វីៗ គឺដើម្បីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែល​ជាសិទ្ធិដ៏សំខាន់ក្នុងចំណោមសិស្សដទៃទៀត។ សម្ដេចតេជោថ្លែងថា “ខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនក្មួយៗ ដែលបានទៅធ្វើអង្គការសិទ្ធិមនុស្សនេះ ដោយសារ តែមានសាលារៀន ដែលបងប្អូនក្មួយៗបានចូលរៀនក្រោមដំបូលសាលារបស់ហ៊ុន សែន មិនមែនបងប្អូនក្មួយក្មួយទាំងអស់ ដែលបានធ្វើអង្គការសិទ្ធិមនុស្សនេះមកពីក្រៅប្រទេសនោះទេ”។

បញ្ញាវន្ដមួយចំនួនកុំភ្លេចថា ខ្លួនចេញពីកន្លែងណា ខ្លួនចេញពីសាលាដំបូលធ្លុះធ្លាយ ដែលចេញពីបាតដៃថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យរបស់បងប្អូនក្មួយៗរៀន តើនោះចាប់ផ្ដើមពីអ្វី គឺចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត។

ពិតមែនហើយយើងមិនអាចបោះបង់សិទ្ធដទៃទៀតនោះទេ  ប៉ុន្តែសិស្សដទៃទៀត គឺវាចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតជាមុន អ្នកត្រូវចាំអោយច្បាស់ ហ៊ុន សែន មិនមែនជាអ្នកនយោ បាយអង្ករកំប៉ុងនោះទេ ក្នុងការដឹកនាំគ្រប់គ្រងអំណាចរយៈពេលជាង៤០ ឆ្នាំ មានទាំងការគ្រប់គ្រង ដឹកនាំចលនាតស៊ូ  ដើម្បីរំដោះប្រទេស មានបទពិសោធន៍ជាគ្រូដែលអាចដឹកនាំអ្នកបាន”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើសិនមនុស្សស្លាប់ទៅហើយ មិនដែលឃើញខ្មោចអនុវត្តសិទ្ធិ តាមរយៈការនិយាយស្ដី តាមរយៈការសរសេរកាសែតនោះទេ ប៉ុន្តែបែរជាគេនិយាយថា  យើងមិនស្គាល់រដ្ឋធម្មនុញ្ញ មិនស្គាល់អនុសញ្ញាសិទ្ធិមនុស្សទៅវិញ។

សម្តេចថា សិទ្ធិទាំងអស់ ត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត ហើយចាប់ពីពេលមានជីវិតនោះមក សិទ្ធិពីធម្មជាតិរបស់យើងដទៃៗទៀត គឺត្រូវចាប់ផ្ដើម ដែលមានសិទ្ធិត្រូវទទួលបានចំណីអាហារ សិទ្ធិទទួលបាននូវការថែទាំសុខភាព សិទ្ធិទទួលបាននូវការបញ្ចេញមតិ ឬសិទ្ធិផ្សេងៗទៀតទៅតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស។ 

សម្ដេចតេជោ ហ៊ុន សែន អះអាងថា អ្នកដែលនិយាយនោះ មិនដែលបានដឹកនាំសូម្បីតែមេឃុំ មេស្រុក ក៏មិនដែលបានធ្វើផង ប៉ុន្តែសម្ដេចបានដឹកនាំប្រទេស ហើយចូលគ្រប់ប្រទេស ទាំងជាតិ អន្តរជាតិ និងគ្រប់ច្រកល្ហកទាំងអស់ ដូច្នេះសម្ដេចគ្រាន់តែប្រាប់ឲ្យអ្នកទាំងនោះយល់ថា អ្វីដែលយើងធ្វើ គឺដើម្បីជីវិតមនុស្សតែប៉ុណ្ណោះ ហើយចំពោះការទាម ទារសិទ្ធិនេះ មិនចាំបាច់តែមនុស្សទេសូម្បីតែឆ្កែ ក៏ចេះទាមទារសិទ្ធិដែរ៕អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១១ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម