Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ទីតាំងផ្សារចំនួន២៧​ក្នុងក្រុងស្រុកមួយចំនួន​ដែលកំពុងប្រឈមនឹងការ​រីករាលដាលជំងឺកូវីដ១៩

បានផុស

នៅ

យ៉ាងហោចណាស់មានផ្សារចំនួន២៧ទីតាំងលើស្រុកមួយចំនួននៃខេត្តបាត់ដំបងត្រូវបានអាជ្ញាធរខេត្តសម្រេច​បិទខ្ទប់ជាបណ្តោះអាសន្ន ខណៈស្រុកទាំងនោះ កំពុងប្រឈមនិងការីករាលដាលនៃជំងឺ​កូវីដ​១៩ចូលក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីសម្រេច ទីតាំងបិទខ្ទប់មានចំនួន២៧ទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកក្រុងចំនួន៥ក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី០១ខែសីហាដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមាន ក្រុងបាត់ដំបងចំនួន​០៨ផ្សារ ស្រុកសង្កែចំនួន០៦ផ្សារ ស្រុកថ្មគោលចំនួន០២ ផ្សារស្រុកកំរៀងចំនួន០២ ផ្សារនិងស្រុកមោងឫស្សីចំនួន០៩ផ្សារ។

ពាក់ព័ន្ធនិងការសម្រេចបិទខ្ទប់លើទីតាំងផ្សារជាច្រើននេះបានធ្វើឡើងក្រោយមានកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ដើម្បីជំរុញឱ្យអាជ្ញាធរមូលដ្ឋានក្នុងក្រុងស្រុកចំនួន០៤ដែលកំពុងប្រឈមនិងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ដល់ក្នុងសហគមន៍ក្នុងចំណោមទាំង១៤ស្រុក/ក្រុងរបស់ខេត្តបាត់ដំបងពិនិត្យឲ្យបានម៉ត់ចត់លើទីតាំងមួយចំនួនដើម្បីធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន។

ស្របជាមួយគ្នានេះដែរលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងក៏បានបញ្ជាក់ឲ្យដឹងដែរថា:គោលដៅមួយចំនួនដែលកំពុងប្រឈមនិងការឆ្លងរីករាលដាលក្នុងក្រុងដែលស្ថិតនៅក្នុងសង្កាត់ចំនួន៣ក្នុងនោះគឺសង្កាត់​ទួលតាឯកសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក៏ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ៕ ដោយៈ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម