Connect with us

ព័ត៌មានជាតិ

បុរសជនសង្ស័យ​ម្នាក់​​លួចដាក់ថ្នាំ​ពុល​ក្នុងទឹក​ប៉ងសម្លាប់ប្រពន្ធ​កូនចៅទាំងគ្រួសារ​

បានផុស

នៅ

បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីយកថ្នាំពុលដាក់ចូលក្នុងធុងទឹក ប៉ុនប៉ងធ្វើឃាតប្រពន្ធចុង និងកូន ៣ នាក់ តែត្រូវបែកការ ខណៈបុរសរូបនេះសង្ស័យ និងប្រចណ្ឌទៅលើប្រពន្ធខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដីស្ត្រីជាប្រពន្ធចុងឈ្មោះ ហាត់ សុឃឿន អាយុ៤២ ឆ្នាំ បានឱ្យដឹងថា មុនកើតហេតុប្ដីរបស់ខ្លួនឈ្មោះ ចាប ឃួយ អាយុ៤០ឆ្នាំជាប្តីទី២ តែងតែបង្ករឿងឈ្លោះប្រកែកជាមួយខ្លួនជាញឹកញាប់ដោយសារតែរឿងប្រចណ្ឌលុះដល់ថ្ងៃទី២៩ខែកក្កដាកន្លងមកថ្មីៗនេះខ្លួនបាននិយាយទូរស័ព្ទហើយបុរសជាប្តីចុងនឹកគិតថាខ្លួននិយាយទូរស័ព្ទជាមួយសង្សាក៏បានរករឿងឈានដល់ឈ្លោះគ្នាយ៉ាងចាស់ដៃហើយក៏ចែកជើងគ្នាទៅសម្រាករៀងៗខ្លួន។

លុះព្រឹកឡើងខ្លួនជាប្រពន្ធបានងើបមកចាក់ទឹកកំសៀវដើម្បីផឹកដូចសព្វមួយដងក៏ស្រាប់តែឃើញទឹកមាន​ពណ៌ខៀវរួចក៏ចាក់ចោលហើយក៏ទៅចាក់ទឹកពីធុងទឹកសុទ្ធចំណុះ១៥មីត្រក៏ប្រទះឃើញទឹកមានពណ៌ខៀវដូចគ្នាទៀតក៏កើតរឿងឆ្ងល់ទើបដាក់ការសង្ស័យថាប្រហែលជាប្តីយកថ្នាំពុលលាយជាមួយទឹកដើម្បីសម្លាប់ខ្លួនព្រមទាំងចៅ និងកូនចុងចំនួន៣ទៀតឱ្យស្លាប់ទាំងអស់ក្នុងពេលតែមួយ។

បន្ទាប់មកនាងក៏បាន ទៅហៅមេភូមិឱ្យជួយពិនិត្យទឹកដែលមានពត៌ខៀវនោះទើបដឹងនិងស្គាល់ថាជាទឹកលាយជាមួយថ្នាំសម្លាប់សត្វកណ្តៀរ។

លោកមេភូមិបញ្ជាក់ថា ក្រោយពីពិនិត្យទឹកដឹងថាលាយថ្នាំពុលស្ត្រីជាប្រពន្ធភ្លាមៗនោះក៏បានរត់ទៅប្តឹងដល់កម្លាំងសមត្ថកិច្ចឲ្យមកពិនិត្យម្តងទៀតហើយផ្នែកជំនាញក៏បានសន្និដ្ឋានដូចអាជ្ញាធរភូមិហើយក៏សមត្ថកិច្ចចុះទៅនាំខ្លួនប្តីចុងដែលជាជនសង្ស័យមកសាកសួរហើយជនសង្ស័យបានសារភាពថាដោយសារតែខ្លួនខឹងនឹងប្រពន្ធបានទាក់ទងជាមួយប្រុសផ្សេងទើបមានគំនិតសម្លាប់ចោលទាំងសំបុកបែបនេះ។

លោក ប៉ាង ហៀងអធិការស្រុកបានបញ្ជាក់ដែរថាក្រោយពីសមត្ថកិច្ចជំនាញសាកសួរនិងប្រមូលភស្តុតាងរួចក៏បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តទោសបន្តដែលគ្រោងនឹងបញ្ជូនទៅដល់ដៃតុលាកានៅថ្ងៃទី០២ខែសីហាឆ្នាំ​២០២១នេះដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយៈ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៥ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ២៥ លាននាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម