Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឱ្យប្រើថវិកាសប្បុរសជន​ទិញរថយន្តដឹកវ៉ាក់សាំង ៤០ គ្រឿងបន្ថែម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាឱ្យទិញរថយន្តសម្រាប់ផ្ទុកវ៉ាក់សាំងចំនួន៤០​គ្រឿងបន្ថែមទៀតដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមរបស់សប្បុរសជនក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថារថយន្តទាំង៤០គ្រឿងនេះគឺទុកជាកេរ្ដិ៍របស់សប្បុរសជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា”ម្សិលមិញខ្ញុំប្រាប់ទៅលោកជំទាវ ឱ វ៉ាន់ឌីនឱ្យទិញឡានសម្រាប់​ផ្ទុកវ៉ាក់សាំងចំនួន ៤០ គ្រឿងបន្ថែមទៀត ដោយប្រើលុយរបស់សប្បុរសជនទិញដើម្បីទុកជាកេរ្តិ៍អាកររបស់សប្បុរសជន”។

សម្ដេចតេជោ បានបន្ថែមថា ព្រោះទោះបីមិនដឹកវ៉ាក់សាំងកូវីដ១៩ក៏យើងអាចដឹកវ៉ាក់សាំងសម្រាប់ចាកឱ្យកូនក្មេង ខណៈដែលបច្ចប្បន្នទារកគឺជាប់កាតព្វកិច្ចចាក់វ៉ាក់សាំង ៦ មុខផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាថវិកាសប្បុរសជនលើការប្រយុទ្ធប្រឆាំងកូវីដ​មានចំនួនជាង ១៣០ លានដុល្លារអាមេរិក និង​​ប្រាក់រៀលជាង ៤៨​ពាន់លាន រៀលដែលជាការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។

រថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។

លោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលបញ្ជាទិញដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដើម្បីប្រគល់​ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥។

លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថារថយន្តដឹកវ៉ាក់សាំងនេះជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើងដើម្បីដឹកវ៉ាក់សាំងយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។

ដូច្នេះរថយន្ដនេះនឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសកាន់តែលឿនរហ័ស។ កាលពីថ្ងសទី ៥ កក្កដារថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងត្រូវបានប្រគល់ជូនដល់ក្រសួងការពារជាតិនិងកាលពីថ្ងៃទី៩​កក្កដា២០២១ រថយន្តចំនួន ៣០​ គ្រឿងបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥រួច​រាល់ហើយ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម