ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់កុមារ ខេត្តកណ្តាល មាន១២ក្រុងស្រុក
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បាន និងកំពុងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ សីហា តទៅដោយគ្របដណ្ដប់លើ១២ក្រុងស្រុក។

តាមរយៈការបង្ហោះសាររបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ទីតាំងដែលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានមាន ក្រុងតាខ្មៅ (មន្ទីរពេទ្យបង្អែក ជ័យជំនះ មណ្ឌលសុខភាពសិត្បូ មណ្ឌលសុខភាពស្វាយរលំ អនុវិទ្យាល័យខ្ពបវែង) ស្រុកកណ្តាលស្ទឹង (មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង មណ្ឌលសុខភាពសៀមរាប) ស្រុកកៀនស្វាយ (មន្ទីរពេទ្យបង្អែកកៀនស្វាយ មណ្ឌលសុខភាពសំរោងធំ មណ្ឌលសុខភាពកំពង់ស្វាយ) ស្រុកខ្សាច់កណ្តាល (មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល អនុវិទ្យាល័យរកាជន្លឹង អនុវិទ្យាល័យវិហារសួគ៌ អនុវិទ្យាល័យព្រែកអំពិល) ស្រុកកោះធំ (មន្ទីរពេទ្យបង្អែកកោះធំ វត្តកោះទាវ វត្តឈើខ្មៅ វត្តជ្រុងរមាស) ស្រុកលើកដែក (មន្ទីរពេទ្យបង្អែក លើកដែក) ស្រុកល្វាឯម (វត្តពោធិ៍មាស វិទ្យាល័យ ល្វាស) ស្រុកមុខកំពូល (មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រកាកោង វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ) ស្រុកអង្គស្នួល (មន្ទីរពេទ្យបង្អែកអង្គស្នួល មណ្ឌលសុខភាពដំណាក់អំពិល) ស្រុកពញាឮ (មន្ទីរពេទ្យបង្អែកពញាឮ មណ្ឌលសុខភាពជ្រៃលាស់ មណ្ឌលសុខភាពកោះចិន) និងស្រុកស្អាង (មន្ទីរពេទ្យបង្អែក ស្អាង មណ្ឌលសុខភាព តាលន់ វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល សាលាអណ្តែត ឃុំក្រាំងយ៉ូវ)។
យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវជនចាប់ពី១២ឆ្នាំដល់១៧ឆ្នាំសម្រាប់ដូសទី១ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមទីតាំងដោយភ្ជាប់នូវឯកសារចាំបាច់ទៅជាមួយផង។

យោងតាមរបាយការណ៍ជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដល់ប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងឡាយឱ្យបានជ្រាបថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១ ដើម្បីការពារប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលបានចាប់ផ្តើមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងនៅទូទាំងប្រទេស ដោយទទួលបានវឌ្ឍនភាពកាន់តែប្រសើរ។
ហេតុនេះ ដើម្បីបង្កើតភាពស៊ាំឱ្យបានពេញលេញ និងឈានទៅបញ្ឈប់ការឆ្លងរាល់ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញ “យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ” ដោយអនុវត្តតាម “យុទ្ធសាស្ត្រផ្ការីក”៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង