ព័ត៌មានជាតិ
មន្ទីរពេទ្យធំពីរកន្លែងនៅក្រុងភ្នំពេញ រកឃើញអ្នកជំងឺនិងបុគ្គលិកឆ្លងកូវីដបំប្លែងថ្មីពីឥណ្ឌា
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដបំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណីនៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
ខេត្តក្រុងចំនួន ១១ ប៉ះពាល់រកឃើញអ្នកឆ្លងកូវីដកាចសហាវមានប្រភពមកពីឥណ្ឌានេះ។ ដោយឡែកមានមន្ទីរពេទ្យពីរកន្លែងនៅក្រុងភ្នំពេញ និងមណ្ឌលព្យាបាលមួយកន្លែង មានអ្នកជំងឺនិងបុគ្គលិកពេទ្យបានឆ្លងកូវីដបំប្លែងថ្មីនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/2dd20ed5-ca64-4a71-9586-85996d02c4e5.jpg)
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃ ៣១ កក្កដាឆ្នាំ២០២១ នៅមណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញរកឃើញមួយករណីជាពលករមកពីថៃ។ ដោយឡែកនៅថ្ងៃ ០១ សីហាឆ្នាំ២០២១ មានមួយករណីលើអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត្រ និងពីរករណីទៀតរកឃើញនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពាក់ព័ន្ធបុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្រ្គោះបន្ទាន់ម្នាក់។
វីរុសដែលតា (Delta) កំពុងរាតត្បាតចូលក្នុងសហគមន៍ ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ កាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់។
ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ អាចនាំជំងឺចូលផ្ទះឆ្លងរាលដាលដល់សមាជិក គ្រួសារឪពុកម្តាយ ជីដូនជីតា ឬអ្នកមានជំងឺប្រចាំកាយដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩ នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?