ព័ត៌មានជាតិ
លោកស្នងការ ណែនាំកងកម្លាំង ត្រូវអនុវត្តបម្រាមគោចរ ឲ្យបានត្រឹមត្រូវ និងការពារកុំឲ្យឆ្លង កូវីដ
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យដោយផ្ទាល់គ្រប់គោលដៅ ដែលកងកម្លាំងចម្រុះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កំពុងតែអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង៩ និង០០នាទីយប់ ដល់ម៉ោង៣ និង០០នាទីទៀបភ្លឺ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាការពិនិត្យមើលការងារជាក់ស្តែង នៅតាមគោលដៅនីមួយៗ។


លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២ ខែសីហានេះថា ក្រៅពីចុះត្រួតពិនិត្យការអនុវត្តបម្រាមគោចរ និងលើកទឹកចិត្តដល់កងកម្លាំង ដែលបានបំពេញការងារទាំងយប់ ទាំងថ្ងៃហើយនោះ។ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តបម្រាមគោចរ ឲ្យបានត្រឹមត្រូវ ដូចអ្វីដែលជាសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។
របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មាន យានយន្តល្មើសបម្រាមគោចរ ចំនួន៨៩២គ្រឿង ហើយបានផាកពិន័យ ចំនួន២៣៨គ្រឿង។ ក្នុងនោះ រថយន្តចំនួន៥២គ្រឿង និងម៉ូតូ១៨៦គ្រឿង។ ចំណែកមនុស្សចំនួន១៣០១នាក់ ត្រូវបានសមត្ថកិច្ច អប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ រីឯយានយន្ត ចំនួន២០៧គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់ទុកបណ្ដោះអាសន្ន ដើម្បីឲ្យម្ចាស់មកដោះស្រាយ នៅពេលក្រោយ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី