Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហាមមន្ទីរពេទ្យរដ្ឋ មិនត្រូវយកថ្លៃធ្វើតេស្តកូវីដ-១៩ ពីពលរដ្ឋដាច់ខាត

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ហាម​ចំពោះ​មន្ទីរពេទ្យ​រដ្ឋ និង​គ្រូពេទ្យ​រដ្ឋ​ទាំងអស់​មិន​ត្រូវយកលុយ​ថ្លៃ​ឧបករណ៍​តេស្ត​ពី​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ជួយ​ដល់​ប្រជាពលរដ្ឋ ។ ដូចនេះ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ហាម​យកប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាដាច់ខាត​។ ជាមួយនេះ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ពិនិត្យមើល​មន្ទីរពេទ្យ​ឯកជន​សូម​កុំឱ្យ​យក​ការធ្វើ​តេស្ត​ថ្លៃពេក​ចំពោះ​ពលរដ្ឋ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​បែបនេះ ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី១២​ឆ្នាំ ដល់​ក្រោម១៨​ឆ្នាំ ដោយ​ពិធី​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា ​ការធ្វើ​តេស្ត​គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ​ដើម្បី​គ្រប់គ្រង​បាន​ទាន់ពេលវេលា​ ហើយ​កន្លងទៅនេះ​ រាជរដ្ឋាភិបាល​បានអនុញ្ញាតឱ្យ​វិស័យ​ឯកជន​នាំចូល​ឧបករណ៍​ធ្វើតេស្ត​មក​លក់ ប៉ុន្តែ​ប្រជាជន​ក្រីក្រ​ពុំមាន​លទ្ធភាព​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នោះទេ ​ដោយសារ​មាន​តម្លៃ​ថ្លៃ​ពេក ហើយ​នៅតាម​មន្ទីរ​រដ្ឋ​ក៏មាន​ការយកថ្លៃ​តេស្ត​ពី​ប្រជាពលរដ្ឋ​មុនពេល​ពិនិត្យ​ជំងឺ​ផងដែរ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ តម្លៃ​តេស្ត​កូ​វីដ​១៩ ម្តង១៥ដុល្លារ ។​ ចំណែក​នៅតាមមន្ទីរពេទ្យ​ឯកជន​ថ្លៃ​ធ្វើតេស្ត​ម្តង​ពី ៥០​ទៅ៦០ដុល្លារ បញ្ហា​នេះ​បាន​បង្កការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពុំមាន​លទ្ធភាព​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា ​សម្រាប់​ប្រជាជន​ដែល​មិនមាន​លទ្ធភាព ​វា​គឺជា​កាតព្វ​កិច្ច​របស់រ​ដ្ឋ​។ ដូចនេះ​ក្រសួងសុខាភិបាល​ត្រូវ​ត្រួត​ពិនិត្យមើល​បញ្ហា​នេះ​ កុំ​ឲ្យ​កើតមាន​បន្តទៀត ការយក​លុយ​ពី​ប្រជា​ពល​រដ្ឋទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ។ ហើយ​ក្រសួងសុខាភិបាល​ត្រូវ​ចែករំលែក​នូវ​ឧបករណ៍​ធ្វើតេស្ត​ទៅកាន់​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ដែល​ចាំបាច់​ក្នុងការ​ធ្វើតេស្ត​ជូន​ប្រជាពលរដ្ឋ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សម្រាប់​ការធ្វើ​តេស្ត​ដោយ​គ្រូពេទ្យ​របស់​រដ្ឋ​ដាច់ខាត​អត់​យកប្រាក់​ សូម​បញ្ជូន​សារ​នេះ​ឱ្យដល់​ប្រជាពលរដ្ឋ ។ ប្រសិន​មានការ​យកប្រាក់​ត្រូវ​រាយការណ៍​មក​ក្រសួង​។ ​ការធ្វើ​តេស្ត​នេះ​ ត្រូវ​បែង​ចែកជា​២ ផ្នែក​រដ្ឋ​ដាច់ខាត​មួយ​សេន​ក៏​មិនឱ្យ​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ មិន​ថា​អ្នកមាន មិន​ថា​អ្នកក្រ ប្រសិនបើ​យកប្រាក់​ពី​អ្នកជំងឺ​ក៏​មិន​អាចឱ្យ​កម្ពុជា​ក្លាយជា​អ្នកមាន​បានដែរ ដូច្នេះ​យើង​ចាយ​ដល់​ទៅពាន់​លាន​បាត់ទៅហើយ​ ឬក៏​រាប់រយ​លានដុល្លារ​បាត់ទៅហើយ យើង​បន្ត​ចាយ​បន្តិច​ទៅទៀត​ក៏​វា​មិន​ដួលរលំ​សេដ្ឋកិច្ចកម្ពុជា​ដោយសារ​ការធ្វើ​តេស្ត​ហ្នឹង​ទេ​។ ឯ​ចំពោះ​វិស័យ​ឯកជន​ គឺ​គេ​ត្រូវ​យក​ប្រាក់​ហើយ ព្រោះ​គេ​ក៏​ទិញ​អស់ប្រាក់​ដែរ ប៉ុន្តែ​ស្នើ​សូមកុំ​ឱ្យ​យក​ថ្លៃ​ធ្វើតេស្ត​ថ្លៃ​ពេក​»​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមគ្រូពេទ្យ​រដ្ឋ​ ឬ​ពេទ្យ​ស្ម័គ្រចិត្ត​ដែល​យក​ឧបករណ៍​រដ្ឋ​ហើយ​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ព្រោះ​ជា​ទង្វើ​គឺ​ខុសស្រឡះ​ពី​យន្តការ​ធ្វើតេស្ត​របស់​រដ្ឋ ៕

អត្ថបទ ​៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម