ព័ត៌មានជាតិ
ប្តីប្រពន្ធទៅទិញបន្លែត្រូវចោរឆក់ប្រាក់អស់ ជិះស្រែកដេញចាប់ គ្មានអ្នកជួយ
បុរសពីរនាក់ប្ដីប្រពន្ធខណៈឌុបគ្នាឡើងមកផ្សារដើមគរដើម្បីទិញបន្លែបង្ការលក់បន្តនោះ ក៏ត្រូវបានក្រុមជនសង្ស័យម្នាក់ជិះមកឆក់យកកាបូបលុយបណ្ដាលឱ្យអស់ច្រើនលានលុយខ្មែរ ហើយខំព្យាយាមបើកដេញតាមជនសង្ស័យព្រមទាំងស្រែកឆោឡោថាចោរៗ តែគ្មានអ្នកជួយសោះ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហាឆ្នាំ២០២១ នៅតាមផ្លូវមុនីវង្ស កែងភ្លើងស្តុកផ្លូវហ្សាឌឺហ្គោល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសជាប្តីបានប្រាប់ថា គាត់មានឈ្មោះ សឿន សន អាយុ៤៩ឆ្នាំ មានមុខរបរលក់បន្លែតាមរ៉ឺម៉ក។ ជនរងគ្រោះបានបន្តទៀតថា នៅមុនពេលកើតហេតុ គាត់បានឌុបប្រពន្ធរបស់គាត់ចេញពីផ្ទះនៅខណ្ឌជ្រោយចង្វារ ឆ្ពោះទៅផ្សារដើមគរដើម្បីទៅរកទិញបន្លែលក់ដូចរាល់ថ្ងៃ។ ប៉ុន្តែពេលគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ដែលស្លៀកខោខ្លីពាក់អាវយឺតក្រឡា ជិះម៉ូតូស្កុបពីពណ៌ស តាមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយដែលប្រពន្ធគាត់ស្ពាយនៅខាងក្រោយបានសម្រេច ហើយខណៈនោះគាត់ក៏ខំបើកដេញតាមជនសង្ស័យប្រកិតដែរ ព្រមទាំងស្រែកថាចោរៗដេញជិត១ម៉ោង ជនល្មើសរូបនោះបើកគេចចុះឡើងមកបាត់ដានម្តុំអាគារខ្ពស់ក្នុងមូលដ្ឋានខណ្ឌដូនពេញតែម្តង។ ដោយសារតែគាត់បានគិតវែងឆ្ងាយខ្លាចមានក្រុមបិទគូទរបស់ក្រុមជនល្មើស ម្យ៉ាងវិញទៀតខ្លាចគ្រោះថ្នាក់។

បុរសរងគ្រោះបញ្ជាក់ទៀតថា លុយដែលចោរឆក់យកនោះមានជាង៣លានរៀល និងទូរសព្ទ២គ្រឿង។ប៉ុន្តែលុយនោះពួកគាត់មិនបានរាប់ត្រឹមត្រូវនោះទេ ព្រោះតែពួកគាត់លក់ដូរបានហើយប្រមូលចូលកាបូប លុះដល់ម៉ោងមកទិញបន្លែយកទៅលក់បន្តនោះ ក៏ស្រាប់តែចោរឆក់យកអស់។ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធក៏សូមសំណូមពរឱ្យសមត្ថកិច្ចជួយស្វែងរកមុខសញ្ញានោះផង ដើម្បីចាប់ផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត