ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅថៃរៀបចំជំនួយ៥,០០០កញ្ចប់ បន្តចែកជូនពលករជួបការលំបាក
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បាន និងកំពុងបន្តសហការជាមួយក្រុមការងារទឹកចិត្តពលករនៅថៃ រៀបចំជំនួយ ចំនួន៥,០០០កញ្ចប់ ដែលមានអង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការរីករាល នៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ស្ថានទូតក៏បាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកជូនដល់បងប្អូនពលករខ្មែរចំនួន១៣០គ្រួសារ នៅទីតាំងចំនួន២ផងដែរ ដែលរួមមាន ទី១ ការដ្ឋានសំណង់ ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ដែលនៅទីនោះ មានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ និងទី២ ការដ្ឋានសំណង់ ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន៤០គ្រួសារ។

ការចុះចែកអំណោយដល់បងប្អូនពលករខ្មែរនេះ គឺតែងទទួលបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ