Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មាន​អ្នក​ឆ្លងវីរុស​ដែល​តា​កើន ៥ ករណីហើយ​ សូម​បងប្អូនប្រុងប្រយ័ត្ន

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ពី​ថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជារកឃើញមេរោគ​បំប្លែង​ថ្មី​ដែល​តាសរុប ២២៣ករណី​ទូទាំងប្រទេស ក្នុង​នោះ​ភ្នំពេញមាន ៥ករណី។

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ថា មេរោគដែល​តា​ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា​ ពេល​នេះ​បាន​ឆ្លង​រាលដាល​ចូល​សហគមន​៍​ហើយ។ ការ​ព្រួយ​បារម្ភ​មេរោគ​នេះ​ មានលទ្ធភាព​ចម្លង​រហ័ស​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បង្កើន​ការ​ស្លាប់​និងអ្នក​សម្រាក​ចូល​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​ក៏​បានក្រើនរំលឹកដល់ពលរដ្ឋ​ កុំអាងវ៉ាក់សាំងតែមួយមុខ ទោះចាក់ហើយក៏ដោយ ៣ការពារ និង ៣កុំ ត្រូវតែអនុវត្ត។

មន្រ្តី​ក្រសួង​សុខាភិបាល​ក៏​បញ្ជាក់ដែរ​​ថ​ា កម្ពុជាកំពុង​ឈានទៅ​បន្ទាត់ក្រហម​នៃ​ការ​វា​យលុក​នៃ​មេរោគស៊ី​សួត​កូវីដ១៩។

រដ្ឋាភិបាល​បាន​ប្រកាស​បិទខ្ទប់ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំង​អស់​មាន​ដូចជាខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ រួមទាំង​ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយសារ​ប្រទេស​ថៃ​កំពុង​​រាតត្បាត​នៃ​ការ​វាយ​លុក​មេរោគ​កូវីដប្រភេទ​ថ្មី​ដែល​តា។

ការ​ប្រកាសបិទ​ខ្ទប់ខេត្ត​មាន​ភូមិសាស្រ្ត​ជាប់ថៃ ដោយសារ​មានការ​បារម្ភ​ពីការហូរចូល​ពលករ​និង​អ្នក​ដំណើរ​មក​ពី​ថៃ​ រាប់​រយនាក់ត្រូវ​បានរកឃើញមាន​ឆ្លងកូវី​ដបំប្លែង​ថ្មី​ដែលតា​។ រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ដល់​អាជ្ញាធ​រ​ខេត្ត​បិទ​ខ្ទប់​ អាច​បែងចែក “តំបន់ក្រហម” “តំបន់លឿងទុំ” ឬ *តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម