Connect with us

ព័ត៌មានជាតិ

លោកស្នងការ ស ថេត ណែនាំមន្ត្រីនគរបាល ត្រូវលើកទូរស័ព្ទ ពលរដ្ឋគ្រប់ពេល

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរ​បាលចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបម្រើសេវាទូទៅ ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវលើកទូរស័ព្ទ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយប្រសិនបើមន្ត្រីរូបណាមិនលើកទូរស័ព្ទ អាចទាក់​ទងមកកាន់លេខទូរស័ព្ទស្នងការផ្ទាល់ ឬក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស។

ការណែនាំយ៉ាងដូច្នេះ គ្រាដែលលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ ​បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា​ និងទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤​ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនេះ​លោកស្នងការ​ បានកោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំលះបង់ បំពេញភារកិច្ចជូនជាតិ​ ជូនអង្គភាព​ ជាពិសេសបម្រើប្រជាពលរដ្ឋ​ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ឡើយ​ ដូចជា៖ ការល្បាត ដើម្បីរក្សាសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ ការការពារប្រតិភូជាតិ​-អន្តរជាតិ​ ជាពិសេសការអនុវត្តបម្រាមគោចរ នៅពេលយប់រយ:ពេល១៤ថ្ងៃ​ ចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់​ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង​៩ និង០០នាទីយប់​ ដល់ម៉ោង​៣ និង០០នាទីទៀបភ្លឺ​ ក៏ដូចជាការខិតខំបម្រើ សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ ត្រូវបម្រើសេវាទូទៅជូនប្រជាពល​រដ្ឋឲ្យបានល្អ​ ជាពិសេសលោក​-លោកស្រីស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌ​ លោកអធិការ​ខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន​ ត្រូវតែឆ្លើយតប​ ដោះស្រាយបញ្ហាប្រឈម​ និងចាត់វិធានការ ជូនប្រជាពលរដ្ឋ​ឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉​ ជាពិសេសត្រូវលើកទូរស័ព្ទ របស់ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ បើមន្ត្រីរូបណា មិនលើកទូរស័ព្ទ ប្រជាពលរដ្ឋសូមទាក់ទងមកលេខ លោកស្នងការ​៖ 012 203 777 និងលេខក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​៖ 069 516 999៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២២ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៣ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម