Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ច្រាំងទន្លេវ៉ៃគោ និងការពង្រីកផ្លូវលេខ ៣១៤

បានផុស

នៅ

(ស្វាយរៀង)៖ បើទោះជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានភាពធូរស្រាលក៏ដោយ ក៏ផែនការអភិវឌ្ឍខេត្តរបស់ស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច។ ជាក់ស្តែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ច្រាំងទន្លេវ៉ៃគោ ផ្នែកខាង​លិច ប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុទូក និងការរៀបចំភ្លើងបំភ្លឺលម្អនាពេលរាត្រីជាដើម។ ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិ​បាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់មកទៀតលោកអភិបាលខេត្ត បានបន្តពិនិត្យការជួសជុលពង្រីក ផ្លូវលេខ៣១៤ មានប្រវែង៣,៥៨០​ម៉ែត្រ ទទឹង១១ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់​សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឲ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានយកចិត្តទុកដាក់ កសាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននឹងកំពុងបោះជំហាន ស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើ​ការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង។ មិនត្រឹមតែប៉ុណ្ណោះ បានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជា៖ ផ្ដល់នូវទីតាំងសមស្របសម្រា​ប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡា របស់ប្រជាពលរដ្ឋជាដើម៕ (ដោយ)៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣០ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៥ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម