Connect with us

ព័ត៌មានជាតិ

សុនខកម្ពុជា៣ក្បាល ​មានសម​ត្ថ​ភាព​​ហិតក្លិនសំណាក​អ្នកជំងឺកូវីដ​១៩

បានផុស

នៅ

សុនខកម្ពុជា ក្រុមទី១ចំនួន៣ក្បាល អាចមានសមត្ថភាពហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកប​ដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម ខណៈសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់​មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះមកពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន សុីម៉ាក់ ខេត្តកំពង់ឆ្នាំង លោក ហេង រតនា បានបញ្ជាក់ថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ១៩ ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេក​ទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture) ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុន​ខ​សុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។

លោក ហេង រតនា បន្តថា ចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ: ពេលប្រមាណតែ១០-១៥វិនាទី។

ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ក្រុមមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាេដេីម។

លោក ហេង រតនា បន្តទៀតថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ហើយផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។

គួរបញ្ជាក់ថា សុនខ ដែលយកមកហ្វឹកហ្វឺននេះ គឺកេីតនៅកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនកម្ពុជា។ ហើយការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕ អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម