Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តអនុវត្តការរឹតបន្តឹង ច្បាប់ចរា ចរណ៍ផ្លូវគោក ជាប់ជាប្រចាំ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប់ជាប្រចាំ ដោយមិនមានការណែនាំណាមួយ ពីថ្នាក់ដឹកនាំឲ្យផ្អាកឡើយ។ នេះបើតាមការបញ្ជាក់ ពីលោកវរសេនី​យ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានឲ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីបំភ្លឺមួយ ទាក់ទងនឹងសារជាសំឡេងមួយ ដែលបានចែកចាយបន្តគ្នា ថា ហេតុអ្វី នៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ហើយបាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងហាមមិនឲ្យធ្វើការ ផាកពិន័យអ្នកល្មើច្បាប់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា តាមពិតជាក់ស្តែង ដោយអនុវត្តតាមបទបញ្ជា និងការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កងកម្លាំងទាំងអស់ នៅតែបន្តអនុវត្ត ការរឹតបន្តឹងច្បាប់ចរា​ចរណ៍ផ្លូវគោកជាប់ជាប្រចាំ ដោយការអនុវត្តនេះ បានជួយកាត់បន្ថយ ដល់ការគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនករណី និងបានកាត់បន្ថយអត្រា នៃការស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ ។

ម្យ៉ាងវិញទៀត ដោយមើលឃើញ ចំនួនគ្រោះថ្នាក់ចរាចណ៍ លើដងផ្លូវជាតិលេខ៦A​ កើតឡើងច្រើន ទើបការិយា​ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន ​នគរបាលរាជធានីភ្នំពេញ​ បានដាក់គោលដោលដៅចំនួន២​ ដើម្បីត្រួតពិនិត្យ​ និងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក​ ទី១.​ អនុវត្តចំពោះមធ្យោបាយ ធ្វើដំណើរចេញ​ពីក្រុង និងទី២​.​ អនុវត្តចំ​ពោះ​មធ្យោបាយ ធ្វើដំណើរចូលក្រុងវិញ។

គ្រប់គោលដៅ អនុវត្តរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ទាំងអស់ ក្នុងរាជធានីភ្នំពេញ​ គឺដើម្បីសម្រួលចរាចរណ៍​ ធ្វើការអប់រំ​ណែនាំ អ្នកបើកបរដែលល្មើស​ និងធ្វើការផាកពិន័យ ​តាមច្បាប់កំណត់។ ចំពោះគោលដៅ នៅរង្វង់មូលគួចការណុង​ គឺជាគោលដៅសម្រួលចរាចរណ៍​ និងអនុវត្តច្បាប់ស្តីពីចរាចណ៍​ផង​ ហើយជាគោលដៅឈរជើង ២៤/២៤ម៉ោង​ផង របស់ការិយាល័យចរាចរណ៍ផ្លូវគោក។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់​ទៀត​ថា «ទាក់ទង នឹងការរឹតបន្តឹង ច្បាប់ចរាចរណ៍ ដូចដែលខ្ញុំបានបញ្ជាក់ នៅក្នុងផេកស្នងការដ្ឋាន នគរបាលរាជ​​ធានី​ភ្នំពេញ គឺការអនុវត្ត គឺយើងនៅតែអនុវត្ត ពីព្រោះថា ដោយអនុវត្តតាមអនុក្រឹត្យថ្មី តាំងពីខែឧសភា ឆ្នាំ២០២០មក យើងឃើញថា ចាប់ផ្ដើមអនុវត្តហ្នឹង គឺទាំងករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងករណីស្លាប់​ និងទាំងករណីខូចខាតយាន​យន្ត វាមានការថយចុះ គួរឲ្យកត់សម្គាល់ អញ្ចឹងមានន័យថា ការអនុវត្តច្បាប់នេះ គឺវាដើរក្នុងគន្លងមួយដ៏ល្អ អញ្ចឹ​​ងយើងនៅតែអនុវត្តបន្តជានិច្ច ដើម្បីយើងចង់ឃើញថា អត្រានៃការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយ​ចុះ ពិការភាពក៏ថយចុះ ការបាត់បង់ខូចខាតទ្រព្យសម្បត្តិ ក៏ថយចុះដែរ»។

សូមជម្រាបដែរថា ជាលទ្ធផល ចាប់តាំងពីការអនុវត្ត ការរឹតបន្តឹង​ច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក​ (ខែឧសភា​ ឆ្នាំ២០២០​ រហូតដល់បច្ចុប្បន្ន)​ បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ​ច្រើន គួរឲ្យកត់ សម្គាល់។ ដូច្នេះ​ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ នៅតែបន្តអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ តាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម