ព័ត៌មានជាតិ
ត្រឹមរយៈពេល៣យប់ សមត្ថកិច្ចឃាត់យានយន្តល្មើសនឹងបម្រាមគោចរបានជិត៩០០គ្រឿង
រយៈពេល៣យប់ពោលគិតចាប់ថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី១ សីហាឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្ត ដែលល្មើសនឹងបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ចំនួន៨៩២គ្រឿង ក្នុងនោះរថយន្តចំនួនគ្រឿង២៥៤ គ្រឿង និងម៉ូតូចំនួន៦៣៨ គ្រឿង។
លោក វរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី០២ ខែសីហានេះថា ក្នុងចំណោមយានយន្ត ៨៩២គ្រឿង ក្នុងនោះសមត្ថកិច្ចបានផាកពិន័យរថយន្តនៅនឹងកន្លែងចំនួន ៥២ គ្រឿង ក្នុង១គ្រឿងពិន័យ១លានរៀល និងម៉ូតូ ១៦៨គ្រឿងក្នុង១គ្រឿងពិន័យ២០ម៉ឺនរៀលតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។ លោកបានឱ្យដឹងទៀតថា ចំណែកមនុស្សចំនួន១៣០១នាក់ ត្រូវបានសមត្ថកិច្ច អប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ រីឯយានយន្ត ចំនួន២០៧គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់ទុកបណ្ដោះអាសន្ន ដើម្បីឲ្យម្ចាស់មកដោះស្រាយ នៅពេលក្រោយ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថាក្នុងចំណោម៨៩២គ្រឿងនោះ ឃាត់នៅយប់ទី១បានចំនួន១៦៤គ្រឿងក្នុងនោះមានម៉ូតូចំនួន១១៨គ្រឿងនិងរថយន្តចំនួន៤៦គ្រឿង។ យប់ទី២ចំនួន៣២៨គ្រឿង ក្នុងនោះមានរថយន្តចំនួន៧៩គ្រឿង និងម៉ូតូចំនួន២៤៩គ្រឿង និងយប់ថ្ងៃទី៣មានចំនួន៤០០គ្រឿង ក្នុងនោះរថយន្តចំនួន១២៩គ្រឿងនិងម៉ូតូចំនួន២៧១គ្រឿង។ លោកបានពន្យល់ថា យានយន្តដែលផាកពិន័យនេះ គឺពួកគាត់ល្មើសឬបំពាននឹងបម្រាមរបស់សាលារាជធានីភ្នំពេញតែម្តង ព្រោះមិនមានឯកសារអ្វីឡើយ។ ចំណែកអ្នកដែលសមត្ថកិច្ចអប់រំណែនាំគឺពួកគាត់មានឯកសារត្រឹម ត្រូវអនុវត្តទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។


លោកបានបន្ថែមទៀតថា «សម័យការនេះហើយមិនមែនពួកគាត់មិនដឹងទេ គឺគាត់មិនបានចូលរួមអនុវត្តតែម្តងធម្មតាការផ្សព្វផ្សាយមានទាំងអស់ទាំងផ្សព្វផ្សាយផ្ទាល់ តាមបណ្តាញសង្គមយើងឃើញហើយគ្រប់ផេក ស្ថាប័នសារព័ត៌មាន គឺមានផ្សាយច្បាស់ណាស់ទាំងសារាចរណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។ ម្យ៉ាងទៀតបម្រាមគោចរនេះ មិនមែនជារឿងថ្មីនោះទេ គឺយើងធ្លាប់បានអនុវត្តដែរ។ ដូចនេះគាត់គួរតែយល់ហើយ»។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ពិសេសវីរុសបំប្លែងថ្មីដែលតា ដែលមានការចម្លងលឿននិងមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។ លោកបានបន្ថែមទៀតថា ការអនុវត្តបម្រាមគោចរនេះ គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដាក់ចេញស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ ពិសេសវីរុសដែលតា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី