Connect with us

ព័ត៌មានជាតិ

អ្នកឆ្លងជំងឺបំប្លែង​ខ្លួន​ថ្មី មិន​​អនុញ្ញាត​​ឱ្យព្យាបាល​​​នៅ​​ផ្ទះ​ទេ

បានផុស

នៅ

ភ្នំពេញ៖ អ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតា មិនត្រូវអនុញ្ញាតឱ្យព្យាបាលនិងធ្វើចត្តាឡីស័កនៅតាមផ្ទះនោះទេដោយសារជំងឺនេះមានការចម្លងលឿន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងជំងឺកូវីដ១៩ដែលមិនបំប្លែងខ្លួន។

លោក វេជ្ជបណ្ឌិត គឹម ​សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី០២សីហានេះថា រហូតមកដល់ពេលនេះខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺបំប្លែងថ្មីដែលតាចំនួន១១នាក់ក្នុង​នោះជាពលករធ្វើដំណើរមកពីប្រទេសថៃចំនួន៨នាក់ អ្នកឆ្លងក្នុងសហគមន៍ចំនួន៣នាក់ និង​បានព្យាបាល​ជាសះស្បើយចំនួន៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកជំងឺបំប្លែងខ្លួនថ្មីដែលតានេះ ក្រសួងមិនអនុញ្ញាតឱ្យព្យាបាលឬធ្វើ​ចត្តាឡីស័ក​​​នៅតាមផ្ទះនោះទេ ពោលគឺត្រូវនាំមកព្យាបាលនៅក្នុងមណ្ឌល ដោយទទួលការព្យាបាលដាច់ដោយឡែកពីគេ ដើម្បីកាត់ផ្តាច់កុំឱ្យចម្លងទៅដល់អ្នកផ្សេងជាបន្តទៀត ព្រោះវីរុសនេះមានការចម្លងលឿនណាស់។

លោក វេជ្ជបណ្ឌិតបានបន្តថា រដ្ឋបាលខេត្តនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ឬមិនមាន​រោគសញ្ញានៅតាមផ្ទះនាពេលឆាប់ៗនេះ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយបន្ទុកនៅតាមមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា« ការព្យាបាលតាមផ្ទះនេះ បើអនុវត្តទៅតាមគោលការណ៍ក្រសួងយើងអាចព្យាបាលចំពោះអ្នកជំងឺដែលរស់នៅទៅប្រជុំជនតាមខេត្តក្រុង និងស្រុកប៉ុណ្ណោះ។ ចំណែកអ្នកជំងឺនៅតាមតំបន់ជនបទវិញ មិនអាចអនុវត្តបានទេ ដោយសារមិនឆ្លើយតបទៅតាមលក្ខខណ្ឌរបស់ក្រសួង»។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាលនិងមិនមានរោគសញ្ញាព្យាបាលនៅតាមផ្ទះបាន លុះត្រាតែផ្ទះរបស់គាត់មានបន្ទប់ មានសម្ភារប្រើប្រាស់និងបង្គន់នៅដាច់ដោយឡែក និងមានទីធ្លាទូលាយដែលអាចឱ្យអ្នកជំងឺធ្វើចលនាបានដូចជាហាត់ប្រាណជាដើម។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដា មានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ និងថ្ងៃទី០១សីហា៦៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៦ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៥ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម