Connect with us

ព័ត៌មានជាតិ

ថ្ងៃបើកយុទ្ធនាការថ្ងៃដំបូង ខេត្តព្រះសីហនុចាក់វ៉ាក់សាំងដល់កុមារបានជិត៥ពាន់នាក់​

បានផុស

នៅ

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ០២​ ខែសីហា​នេះ​ថា​ នៅ​ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ ក្រុមគ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ រហូតដល់​ក្រោម១៨​ឆ្នាំនៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​០៩​ទីតាំងនៅ​ក្នុងស្រុក​ចំនួន​៥បាន​ចំនួន​៤,៧១៦​នាក់​ស្រី​២,៤៥០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្តថា ​ក្នុងចំណោម​៤,៧១៦​នាក់​ ក្នុងនោះ​ស្រុក​កំពង់​សិលា​មាន​២​ទីតាំង​ចាក់​បាន​ចំ​នួន​៧៣០​នាក់​ស្រី​៣៦៧​នាក់ ស្រុក​ស្ទឹងហាវ​មាន​១​ទីតាំង​ចាក់​បាន​៨៧០​នាក់ ​ស្រី​៤៣៤​នាក់ ស្រុក​ព្រៃនប់​ មាន​៣​ទីតាំង​ចាក់​បាន​១,២០២​នាក់ ​ស្រី​៦២១​នាក់ ក្រុង​កោះរុង​ មាន​១​ទីតាំង​ចាក់​បាន​៣៣៥​នាក់​ ស្រី​១៤៩​នាក់​និង​ក្រុងព្រះសីហនុ​មាន​២ទី​តាំង ​ចាក់​បាន​១,៥៧៩​នាក់​ស្រី​៨៧៩​នាក់​។​

លោក​បាន​បន្តថា ​មាតាបិតា អាណាព្យាបាល និង​យុវវ័យ​ទាំងឡាយបានបង្ហាញ​ភាពកក់ក្តៅ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​ប្រជាជន ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាដែល​បាន​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ដើម្បី​បង្កើន​ភាពស៊ាំ​ទប់​ទល់នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អំពា​នាវ​ដល់​មាតាបិតា និង​អ្នកអាណា​ព្យាបាល​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី១២​ឆ្នាំ ដល់​ក្រោម១៨​ឆ្នាំសូម​នាំ​កូនចៅ​របស់ខ្លួន​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នាៗ​។​

ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ចប់​ខ្ជួន នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍ ៣.​ការពារ ៣.​កុំ របស់​សម្តេច​តេ​ជោ ហ៊ុនសែន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​របស់​យើង​។​

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំរហូតដល់​ក្រោម១៨​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ​មាន​រយៈពេល​១០​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​០១​រហូតដល់​ថ្ងៃទី​១០​ខែ​សីហា ​ឆ្នាំ​២០២១ ដែល​បាន​ដំណើរ​ការ​ព្រម​គ្នា​ទាំង​០៩​ទីតាំង ក្នុង​ក្រុង​ស្រុក​ទាំង​០៥ នៃ​ខេត្ត​ព្រះសីហនុ​។​

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ រហូតដល់​ក្រោម១៨​ឆ្នាំ ​ដល់​រាជធានី​ខេត្ត​ចំនួន​៤​រួមមាន​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល ព្រះសីហនុ​និង​ខេត្តកោះកុង​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ជ័យ ចាប
ជីវិតកម្សាន្ដ៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម