ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាលកំពុងស្រាវជ្រាវគ្រួសារអ្នកជំងឺបំប្លែងថ្មី ដែលតាពីរនាក់យកមកទៅធ្វើតេស្ត
លោក វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឱ្យដឹងនៅល្ងាចថ្ងៃទី០២សីហាថា អាជ្ញាធរខេត្តកណ្តាលបាននឹងកំពុងស្រាវជ្រាវក្រុមគ្រួសារអ្នកជំងឺបំប្លែងថ្មីដែលតាពីរនាក់ ដែលមានស្រុកកំណើតនៅខេត្តកណ្តាលដើម្បីយកទៅធ្វើតេស្តរកកូវីដ១៩ ពិសេសរកមេរោគបំប្លែងថ្មីដែលតា។
លោក វេជ្ជបណ្ឌិត គួយ ប៊ុន ធឿន បានបន្តថា ករណីពាក់ព័ន្ធជំងឺកូវីដ១៩បំប្លែងថ្មីដែលតានេះ នៅខេត្តកណ្តាលនេះនៅមិនទាន់មាននៅឡើយទេ។ប៉ុន្តែកន្លងមកយើងបានទទួលព័ត៌មានពីក្រសួងសុខាភិបាលមកថាមានពីរករណីតែបច្ចុប្បន្ននេះគាត់ស្នាក់នៅភ្នំពេញទេក្នុងនោះមានម្នាក់ជាបុគ្គលិកកាល់ម៉ែត ស្នាក់នៅទួលសង្កែតែបច្ចុប្បន្ននេះមានស្រុកកំណើតនៅឃុំព្រែកក្មេងស្រុកល្វាឯម និងម្នាក់ទៀតគាត់នៅពេទ្យរុស្សីមានវិជ្ជមានជំងឺកូវីដ១៩ដែលតា តែស្នាក់នៅបឹងសាឡាងតែបច្ចុប្បន្ននេះមានអាស័យដ្ឋាននៅឃុំព្រែកថ្មីស្រុកកោះធំ។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា «យើងកំពងស្រាវជ្រាវរកក្រុមគ្រួសារគាត់នៅស្រុកទាំងពីរហ្នឹងដើម្បីយើងយកសំណាកគាត់មើល។ប្រសិនបើរកឃើញមានវិជ្ជមានកូវីដ១៩យើងនឹងបន្តយកសំណាកទៅធ្វើតេស្តបន្តទៀតនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីស្រាវជ្រាវរកមេរោគដែលតាតើគាត់មានអត់បើមានមេរោគដែលតាបានន័យថាពួកគាត់មានពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមាននៅភ្នំពេញទាំងពីរនាក់នោះហើយ»។
ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីB.1.617.2 Deltaចំនួន១០៩នាក់បន្ថែមទៀតក្នុងនោះ រកឃើញនៅថ្ងៃទី៣១ កក្កដាចំនួន៤៣នាក់និងថ្ងៃទី០១សីហាចំនួន៦៦នាក់។
បើតាមក្រសួងក្នុងចំណោមអ្នករកឃើញបំប្លែងថ្មីដែលតាទាំង១០៩នាក់នោះក្នុងនោះនៅភ្នំពេញចំនួន៥នាក់ដែល១នាក់ជាពលករមកពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសែនសុខរាជធានីភ្នំពេញ ទី២ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រី ទី៣ បុគ្គលិកអនាម័យនិងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់១នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងទី៤អ្នកដំណើរបរទេសមកពីម៉ាឡេស៊ី១នាក់។
គួរបញ្ជាក់ថាគិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ថ្ងៃទី០៤ ខែមិថុនា៤នាក់ថ្ងៃ១៨មិថុនា៧នាក់ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ថ្ងៃទី២២ ខែកក្កដានិងថ្ងៃទី២៥ ខែកក្កដាមានចំនួន៣៩នាក់ថ្ងៃទី៣១ ខែកក្កដា ៤៣នាក់ និងថ្ងៃទី០១សីហា៦៦នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី