ព័ត៌មានជាតិ
ស្ត្រីម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើង បន្តបុកទម្លុះរបងការដ្ឋានសំណង់ រងរបួសធ្ងន់
ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្ត Toyota Prius ក្នុងល្បឿនលឿនទាំងល្មេីសម៉ោងបម្រាមគោចរ ហេីយបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់មួយដើមដួលរាបដល់ដី ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ទៅមុខលែងរួច និងធ្វេីឱ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នៅចំណុចមុខផ្សារ ហេង លី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់វ័យប្រមាណជាង៣០ឆ្នាំ បើករថយន្ត Toyota Prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BG-4152 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ។ សង្ស័យនារីរូបនោះងោកមួយភាំង បានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើម បាក់រាបដល់ដី ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ចូលទៅខាងក្នុងទៅមុខលែងរួច។ ភ្លាមនោះតៃកុងរថយន្តបានជាប់នៅខាងក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ រួចហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

សូមបញ្ជាក់ថា នៅវេលាម៉ោងហេតុគឺជាវេលាដែលមិនទាន់ផុតម៉ោងអនុវត្តបម្រាមគោចរនៅឡេីងទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត