ព័ត៌មានជាតិ
លោក ស ថេត ៖ ការចុះអនុវត្តបម្រាមគោចរ សមត្ថកិច្ចជំនាញ តែងតែអនុវត្តជាប្រចាំ តាមវិធានសុខាភិបាល
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាកងកម្លាំង នគរបាលនគរបាលជាតិ តែងតែលះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចពេលថ្ងៃ មានការរវល់ច្រើនយ៉ាងណាក៏ដោយ។ ក៏មិនភ្លេចការបំពេញភារកិច្ច បន្តនៅពេលយប់ ដើម្បីអនុវត្តបម្រាមគោចរចាប់ពីម៉ោង៩ និង០០នាទីយប់ ដល់ម៉ោង៣ និង០០នាទីទៀបភ្លឺ រយ:ពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា ការអនុវត្តបម្រាមគោចរនេះ គឺក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេសការពារអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋពីមេរោគឆ្លងដ៏កាចសាហាវនេះ ។ ក្នុងការចុះអនុវត្តកិច្ចការនេះ សមត្ថកិច្ចជំនាញតែងតែអនុវត្ត ជាប្រចាំតាមវិធានសុខាភិបាល ដូចជា៖ ការៀបចំទីកន្លែងឲ្យស្អាត ចងខ្សែសុវត្ថិភាពរក្សាគម្លាត មានឧបករណ៍វាស់កំដៅ អាល់កុលលាងដៃ ជាពិសេសមន្ត្រីនគរបាល ដែលត្រួតពិនិត្យឯកសារអ្នកដំណើរ គឺស្លៀកពាក់ក្នុងឯកសណ្ឋានពេទ្យ ដើម្បីបង្ការការឆ្លងវីរុសនេះ។

លោក ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងបន្តថា «ពិតណាស់ទាំងក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ក៏ចង់មានពេលវេលា នៅផ្ទះជួបជុំបងប្អូនក្រុមគ្រួសារដែរ ប៉ុន្តែជាតួនាទីភារកិច្ច ដែលត្រូវបំពេញ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានពេលសម្រាក នៅផ្ទះជួបជុំក្រុមគ្រួសារហើយ គួរតែនៅផ្ទះកុំចេញក្រៅបើមិនចាំបាច់ ដោយចូលរួមគោរពអនុវត្ត នៅបម្រាមគោចរនេះ ដោយជួយគ្នាក្នុងការទប់ស្កាត់ ដើម្បីកុំឲ្យមានការឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរឡើងៗ»៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ