ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់ ថ្លែងអំណរគុណមិត្តចិន ដែលបាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់រដ្ឋាភិបាលចិន ដែលបាននឹងកំពុង ជួយរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជំនួយផ្នែកសុខាភិបាលនានា ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ ការថ្លែងអំណរគុណ ដល់កោតសរសើរនេះ គ្រាដែលរដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ដជាច្រើនទៀត ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣ ខែសីហានេះថា «សូម កោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តចិន ដែលបាននឹងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទោះបីជាមិត្តចិនមិនទាន់ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនក៏ដោយ»។


ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនកាលពីថ្ងៃទី១ ខែសីហាថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិន និងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយបង្កើតបានជាគម្រូសម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ។ ប្រភពដដែល បានឲ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ២០២១នេះ រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស។ ក្នុងនោះ៣.២លានដូស ជាជំនួយឥតសំណង និង១៥.៥ លានដូស ជាការបញ្ជាទិញរបស់ភាគីកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ក្នុងពេលឆាប់ៗនេះ ភាគីចិន នឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន។ ក្នុងនោះរួមមាន ម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស»។
បើតាមស្ថានទូតចិន ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អ ក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រ យុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺវីរុសនៅកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជា មិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី