Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល មានគោលដៅចាក់វ៉ាក់សាំង ដល់កុមារ និង យុវវ័យ ជាង១៤ម៉ឺននាក់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹង នៅព្រឹកថ្ងៃទី៣សីហាថា ខេត្តកណ្តាល មានគោលដៅចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ជាង១៤ម៉ឺននាក់ ខណៈថ្ងៃបើកយុទ្ធនាការដំបូង ចាក់បាន ចំនួន១៦០១៤នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង ដល់ដល់កុមារ និងយុវជនចាប់ពី១២ឆ្នាំដល់ក្រោម១៨ ឆ្នាំនេះ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំង គ្របដណ្ដប់លើក្រុងស្រុក ចំនួន១២ នៃខេត្តកណ្តាល។ ក្នុងនោះក្រុងតាខ្មៅ ចាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ មណ្ឌលសុខភាព​សិត្បូ មណ្ឌលសុខភាពស្វាយរលំ អនុវិទ្យាល័យខ្ពបវែង។ ស្រុកកណ្តាលស្ទឹងចាក់នៅមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង និងមណ្ឌលសុខភាពសៀមរាប។

ស្រុកកៀនស្វាយ ចាក់នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ មណ្ឌលសុខភាពសំរោងធំ និងមណ្ឌលសុខភាពកំពង់ស្វាយ។ ស្រុកខ្សាច់កណ្តាល ចាក់នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល អនុវិទ្យាល័យរកាជន្លឹង អនុវិទ្យាល័យវិហារសួគ៌និង អនុវិទ្យាល័យព្រែកអំពិល។ ស្រុកកោះធំចាក់នៅមន្ទីរពេទ្យបង្អែកកោះធំ វត្តកោះទាវ វត្តឈើខ្មៅនិង វត្តជ្រុងរមាស។

ស្រុកលើកដែកចាក់នៅមន្ទីរពេទ្យបង្អែក លើកដែក ស្រុកល្វាឯម ចាក់នៅវត្តពោធិ៍មាស វិទ្យាល័យ ល្វាស ស្រុកមុខកំពូលចាក់ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន ​រកាកោង និងតវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ។ ស្រុកអង្គស្នួលចាក់ នៅមន្ទីរពេទ្យបង្អែកអង្គស្នួល និងមណ្ឌលសុខភាពដំណាក់អំពិល។ ស្រុកពញាឮ ចាក់នៅមន្ទីរពេទ្យបង្អែកពញាឮ មណ្ឌលសុខភាពជ្រៃលាស់ និងមណ្ឌលសុខភាពកោះចិននិងស្រុកស្អាង ចាក់នៅមន្ទីរពេទ្យបង្អែកស្អាង មណ្ឌលសុខភាព តាលន់ វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល និងសាលាអណ្តែត ឃុំក្រាំងយ៉ូវ។

សូមជម្រាបថា រយៈពេល២ថ្ងៃ នៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និង យុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បានចំនួន ៧៩,៦៧៦នាក់ ខណៈថ្ងៃបើកដំបូង ចាក់បាន ចំនួន៣៦,៨៣០នាក់៕ (ដោយ)៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម