ព័ត៌មានជាតិ
អាមេរិកផ្តល់ជំនួយ ៦០ ម៉ឺនដុល្លារបន្ថែម ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ នៅកម្ពុជា
សហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៍ បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក តាមរយៈ ទីភ្នាក់ងារ ជំនួយ អាមេរិក (USAID) សម្រាប់ជួយដល់បញ្ហាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពី ព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមាន រយៈពេលយូរ តាំងពីដើមខែតុលាកន្លងមក។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅឃ្លាំងអង្គការកម្មវិធីស្បៀងអាហារពិភព រាជធានីភ្នំពេញ នា ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា «យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការ ខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ ដែលរងគ្រោះដោយ គ្រោះទឹកជំនន់ទាំងនេះ»។

ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទី ភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រោះបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីទិញស្បៀងអាហារ ។ ជំនួយនេះ បាន បន្ថែមទៅលើ ទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គ ការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀង ជាបន្ទាន់ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះ។
លោកស្រី Claire Conan តំណាងអង្គការ WFP បានមានប្រសាសន៍ថា “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារ ខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។

លោកស្រីថា ជំនួយនេះមានសារៈសំខាន់ណាស់ សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសពួកគេក៏ជាជនរងគ្រោះផងដែរ ដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរាជដ្ឋាភិបាល និងដៃគូនៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹក ជំនន់»។
គួររំលឹកថា តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកា ចំនួនជិត ១៣ លាន ដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ ៖ វត្តី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ