Connect with us

ព័ត៌មានជាតិ

ត្រូវការ​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជា​ច្រើននាក់ មិន​បាច់​មាន​ក្របខណ្ឌ​ ក៏អាច​ដាក់ពាក្យបាន

បានផុស

នៅ

មន្ទីរសុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តីប្រកាស​ជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ ដើម្បី​បម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

បើ​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាច​ចូលរួម​ដោយឥតល័ក្ខខណ្ឌ (មិនទាមទារក្របខណ្ឌរដ្ឋ) ​ដោយ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលក្នុងរយៈពេល​ចូលរួមក្នុងការងារប្រយុទ្ធនឹងជំងឺកូរីដ-១៩។

មុខតំណែង​ដែល​ជ្រើសរើស​មាន​ដូចជា៖

– វេជ្ជបណ្ឌិតចំនួន ២០រូប
– បច្ចេកទេសមន្ទីរពិសោធន៍ចំនួន ១០រូប
-ព័ត៌មានវិទ្យាចំនួន ០៥រូប
-អ្នកបើកបររថយន្ត ចំនួន ០៣រូប

លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសមានដូចខាងក្រោម ៖

១- ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣៥ឆ្នាំ
២-មានសញ្ញាបត្រ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ឬ ក្រសួងអប់រំ យុវជន និងកីឡា
៣-ត្រូវចេះប្រើប្រាស់កម្មវិធី Computer Microsoft Word, Microsoft Excel
៤-ស្មោះត្រង់ ខិតខំប្រឹងប្រែងតស៊ូ និងឧស្សាហ៍ព្យាយាមធ្វើការ និងមានទំនាក់ទំនងល្អ
៥-មានគំនិតច្នៃប្រឌិត អត់ធ្មត់នឹងការងារ និងមានឆន្ទះ ក្នុងការធ្វើការងារជាក្រុម
៦-មានក្រមសីលធម៌ល្អ និងគោរពបទបញ្ជាផ្ទៃក្នុង

បើ​បងប្អូន​សិស្ស​និស្សិត​មានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកលោក តូច ធីណា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឬ ទំនាក់ទំនងទូរស័ព្ទលេខៈ 012 859 783 , 011 911 655 ដើម្បីមកបំពេញប្រវត្តិរូប និងកិច្ចសន្យាបម្រើការងារ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម