ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងដើម្បីជំរុញការអនុវត្តបម្រាមគោចរឲ្យកាន់តែប្រសើរ
ជាការលើកទឹកចិត្តដល់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចុះត្រួតពិនិត្យគោលដៅអនុវត្តបម្រាមគោចរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុង១គោលដៅ៤០ម៉ឺនរៀល/៦០ម៉ឺនរៀល ចំនួន០៧គោលដៅផងដែរ។

សម្រាប់យប់ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នេះ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ បានដាក់គោលដៅប្រចាំការ ចំនួន០៧គោលដៅ ដើម្បីអនុវត្តបម្រាមគោចរត្រួតពិនិត្យ យាន្ដជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេស ការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ជាការលើកទឹកចិត្តដល់កងកម្លាំង លោកភិបាល បានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀល សម្រាប់ ៦គោលដៅដឹកនាំ ដោយលោក អភិបាលរងខណ្ឌ និងម្ចាស់ការដោយសង្កាត់រៀងៗខ្លួន និង ឧបត្ថម្ភដល់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ដឹកនាំដោយលោក អភិបាលរង ថវិកាចំនួន៦០ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ