ព័ត៌មានជាតិ
វ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេសនឹងដឹកមកដល់កម្ពុជានៅល្ងាចស្អែកនេះ
វ៉ាក់សាំងប្រភេទ AstraZeneca ដែលជាការផ្តល់ជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥ ០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។
បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនោះដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសបានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង៤១ម៉ឺនដូសដល់ប្រទេសកម្ពុជា ហើយបើតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា វ៉ាក់សាំងនឹងដឹកចេញពីចក្រភពអង់គ្លេសនៅសប្ដាហ៍នេះ។
ចក្រភពអង់គ្លេសបានប្តេជ្ញាថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១០០លានដូសដល់ប្រទេសនានា នៅត្រឹមខែមិថុនាឆ្នាំ២០២២ ដែល៨០ លានដូស នៃចំនួននេះនឹងត្រូវបានបរិច្ចាគតាមរយៈយន្តការ COVAX។ ស្ថានទូតបញ្ជាក់ដែរថា ក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៩ លានដូស ទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហា Covid-19។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា ក្នុងនោះរួមមាន៖ ចិនផ្តល់ជាង២លានដូស, ជប៉ុន១លានដូស, សហរដ្ឋអាមេរិក១លានដូស និងអង់គ្លេសចំនួន៤១ម៉ឺន៥ពាន់ដូស។
គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាបានចំនួន ៧៤ភាគរយហើយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី