ព័ត៌មានជាតិ
ទោះការងារច្រើនយ៉ាងណា ក៏កងអាវុធហត្ថ ឆ្លៀតជួយសម្រួលការឆ្លងផ្លូវ នៅតាមសាលារៀន
អាណាព្យាបាលសិស្សានុសិស្សតូចៗ បានសម្តែងការអរគុណនិងពេញចិត្ត នូវសកម្មភាពមនុស្សធម៌របស់អាវុធហត្ថរាជធានី ដែលតែងតែជួយសម្រួលចរាចររាល់ថ្ងៃសម្រាប់បញ្ចៀសគ្រោះថ្នាក់ចរាចរលើដងផ្លូវមុខសាលារាល់ម៉ោងចេញចូលរបស់សិស្សពិសេសដឹកដៃឆ្លងថ្នល់នេះ តែម្ដង។

ជាក់ស្ដែងសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសម្រួលចរាចរតាមដងផ្លូវនានាច្រើនសាលា ដើម្បីដឹកដៃសិស្សតូចៗឆ្លងថ្នល់ដល់ចិញ្ចើមផ្លូវសុវត្ថិភាពគ្រប់ពេលសិស្សចេញចូលទៅសាលារៀន និងត្រឡប់ទៅផ្ទះវិញ។


នេះជាសកម្មភាព ដ៏ល្អវិសេសវិសាល ដែលកម្លាំងអាវុធហត្ថរាជធានី បានបំពេញកាតព្វកិច្ចរាល់ថ្ងៃជូន សិស្សានុសិស្ស ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ផ្សេងៗពិសេសចរាចរតែម្ដង។ មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្រៅពីនោះកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរាងកាយមាំមួន ធ្វើអនាម័យ បោសជូត សំអាត បរិវេណទាំងខាងក្នុងខាងក្រៅ កន្លែងធ្វើការជាប្រចាំ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការទប់ស្កាត់ពីជំងឺឆ្លង កូវីដ-១៩។


ប្រភពបន្តថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន ៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ អាមេរិកផ្តល់ជំនួយ ៦០ ម៉ឺនដុល្លារបន្ថែម ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ នៅកម្ពុជា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ