ព័ត៌មានជាតិ
មន្រ្តី១៤រូបទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីរដ្ឋាភិបាលកូរ៉េ ដើម្បីអភិវឌ្ឍកម្ពុជា
ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន១៤នាក់ត្រូវបានជ្រើសរើសដើម្បីទទួលបានកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់ឆ្នាំសិក្សា ២០២១-២០២៣ ពីរដ្ឋាភិបាលកូរ៉េ ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

កម្មវិធីអាហារូបករណ៍ “កយកា” គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូរបស់ កយកា។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។
មុនពេលចេញដំណើរទៅសិក្សានៅកូរ៉េការិយាល័យ “កយកា” ប្រចាំកម្ពុជា បានរៀបចំពិធីតម្រង់ទិសសម្រាប់មន្ត្រីអាហារូបករណ៍ថ្មីចំនួន ១៤នាក់សម្រាប់ឆ្នាំសិក្សា ២០២១។
ពិធីតម្រង់ទិសមុនពេលចេញដំណើរ នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) ប្រចំានៅប្រទេសកម្ពុជា និងលោក អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំានៅប្រទេសកម្ពុជា បានស្វាគមន៍ និងអបអរសាទរចំពោះមន្ត្រីអាហារូបករណ៍។
លោកបានបន្តថា កយកា-KOICA បានសន្យាបន្តជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលបន្ថែមទៀត បើទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។
ចំណែក លោក អ៊ឹមសួរ បានលើកទឹកចិត្តដល់ មន្ត្រីអាហារូបករណ៍ ឱ្យចាប់យកឱកាសដ៏ល្អនេះដើម្បីស្វែងយល់ ពីការអភិវឌ្ឍ របស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកូរ៉េ និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគេ ជាមួយប្រជាជនកម្ពុជាដទៃទៀត ដោយអនុវត្តតាមមេរៀន ដែលបានរៀន តាមរយៈកម្មវិធីថ្នាក់អនុបណ្ឌិតនេះ ទៅលើការងាររបស់ពួកគេ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា។

នៅក្នុងពិធីនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពី វគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឱ្យមន្ត្រីអាហារូបករណ៍ នូវការតំរង់ទិសជាមូលដ្ឋាន ដូចជា ទី១. គោលការណ៍ណែនាំអាហារូបករណ៍ កយកា-KOICA ទី២. ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ ទី៣. ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (សអកក-CAMKAA) និង ទី៤. ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។
មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឱ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញា នូវការគាំទ្ររបស់ពួកគេចំពោះ ការិយាល័យកយកា និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជា បានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និង កំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ។
គួរបញ្ជាក់ថាចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានគាំទ្រដល់សិក្ខាកាមសរុបចំនួន៣,១៨២នាក់។ ក្នុងចំនោមសិក្ខាកាមទាំងនោះ មានសិក្ខាកាមកម្មវិធីអាហារូបករណ៍ចំនួន១៩៣នាក់ និងសិក្ខាកាមចំនួន១៤នាក់ទៀតបានទទួលឱកាសសម្រាប់វគ្គសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?