ព័ត៌មានជាតិ
ព្រៃលិចទឹកប្រមាណ៣០ហិកតា ត្រូវក្រុមទុច្ចរិតកាប់បំផ្លាញ
ខេត្តបាត់ដំបង៖ តាមការអះអាងពីមន្រ្តីសហគមន៍បានឱ្យដឹងថា ដីព្រៃលិចទឹកនៅចំណុចផ្លូវចូលបឹងបែកឆ្នាំង ស្ថិតនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានក្រុមទុច្ចរិតមិនស្គាល់មុខ កាប់រុករាន ថ្មីៗនេះអស់ប្រហែល៣០ហិកតា ដើម្បីធ្វើកម្មសិទ្ធ រឺ លក់បន្ត។

លោក ភី ហឿត ប្រធានសហគមន៍ស្តីក្រោមរហាលសួង បានឱ្យដឹងថា ខណៈលោកដឹកនាំមន្រ្តីសហគមន៍ចុះពិនិត្យនិងស្រាវជ្រាវ ដីព្រៃក្នុងសហគមន៍ ទទួលបានការផ្ដល់ដំណឹងថា មានក្រុមជនមិនស្គាល់មុខបានមកកាប់រានដីព្រៃលិចទឹកនៅចំណុចខាងលើនេះក្នុងចន្លោះពាក់កណ្តាលខែមិថុនា និង ចុងខែកក្កដា ឆ្នាំ២០២១នេះប៉ុណ្ណោះ ដោយឃើញមែកឈើដែលកាប់រលំនៅខៀវនៅឡើយ។
លោកបញ្ជាក់ថា ចំណុចដែលជនមិនស្គាល់មុខកាប់រុករានព្រៃរនាមនេះ នៅចំណុចខាងត្បូងឈាងខាង កើត បឹងបែកឆ្នាំង ចំនួនប្រហែល១០ហិកតា និងខាងជើងបឹងបែកឆ្នាំង ប្រហែល២០ហិចតា។
លោក ហោ សំអាត អនុប្រធានសហគមន៍រហាលសួង ឃុំព្រែកហ្លួង បានឱ្យដឹងបន្ថែមថា ព្រៃលិចទឹកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ ស្តីក្រោម គឺសហគមន៍បានគ្រប់គ្រងតាំងពីឆ្នាំ២០១១ មកមាន ១,៣៩០ហិកតា ដែលចំនួននេះមានព្រៃប្រមាណ៦៥ភាគរយ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះព្រៃលិចទឹក៦៥ភាគរយនេះ ខ្លះត្រូវភ្លើងព្រៃឆេះ និងខ្លះត្រូវបាន អ្នកភូមិនាំគ្នា ទៅកាប់រុករានធ្វើស្រែ និងលក់បន្ត នៅសល់តែ២០ភាគរយប៉ុណ្ណោះ។

មន្រ្តីសហគមន៍ខាងលើបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិបាក់រទេះប្រមាណ៧០ភាគរយហើយដែលទៅកាប់រុករានព្រៃលិចទឹកខាងលើដើម្បីធ្វើស្រែ ហើយខ្លះកាប់ហើយលក់ និង បន្តកាប់ទៀត ក្រៅពីនោះ ក៏មានប្រជាជននៅភូមិរហាលសួងខ្លះទៅកាប់រុករានផងដែរ។
មន្រ្តីសហគមន៍បញ្ជាក់ថា កន្លងមកសហគមន៍ អាជ្ញាធរ មន្រ្តីជលផល ធ្លាប់ហៅក្រុមអ្នកកាប់រុករានព្រៃលិចទឹកនេះមកធ្វើកិច្ចសន្យា ជាច្រើនដង និងរហូតដល់បញ្ជូនសំណុំរឿងទៅតុលាការទៀត នៅតែមិនរាងចាល ដោយសារឃើញតែតុលាការកោះហៅទៅសួរនាំ ក្រោយមកឃើញជន ល្មើសនោះ ចេញមកវិញ កាប់រុករានដដែល មិនដឹងថាមូលហេតុអ្វី។
លោក ភី ហឿត បន្ថែមថា ដោយសារតែការធ្វើកិច្ចសន្យា និង គ្មានការអនុវត្តច្បាប់លើជនល្មើសនេះ ធ្វើឱ្យអ្នកភូមិផ្សេងទៀត មិនខ្លាច និងមើលបំណាំគ្នា ហើយនាំគ្នាមកបន្តកាប់រុករានពពាក់ពពូន ដោយមិនខ្លាចរអារ អាជ្ញាធរ មន្រ្តីជំនាញ និង សហគមន៍ឡើយ។

មន្រ្តីសហគមន៍បានប្រទះឃើញការរុករានដីព្រៃរនាមថ្មីៗខាងលើនេះ ខណៈដែលអាជ្ញាធរឃុំមន្រ្តី ភូមិបាលស្រុក មន្រ្តីជលរដ្ឋ និងសហគមន៍នេសាទ ស្តីក្រោមរហាលសួង បានចុះចុច GPS វាស់វែងទំហំនៃការបាត់បង់ ព្រៃលិចទឹក នៅចំណុចតំបន់បី នាព្រឹកថ្ងៃទី០២ ខែសីហានេះ។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៩មក មន្រ្តីជលផលបានបញ្ជូនករណីកាប់រុករានព្រៃលិចទឹក ទៅកាន់តុលាការជិត៣០ករណី ដោយឡែកឆ្នាំ ២០២១ មានជាង១០ករណី។ លោកនាយខណ្ឌទទួលស្គាល់ថា កន្លងទៅការដាក់ទោសទណ្ឌរបស់តុលាការលើជនល្មើសដែលកាប់រុករានព្រៃលិចទឹកនៅធូរស្រាល ហាក់មិនមានភាព ធ្ងន់ធ្ងរនៅឡើយ ដែលធ្វើឱ្យជនល្មើសមិនរាងចាល។ ទោះបីយ៉ាងណាលោកបញ្ជាក់ថា ថ្មីៗនេះក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខេត្ត ឯកឧត្តមអភិបាលខេត្តបាន ជំរុញឱ្យតុលាការ ពង្រឹងការដាក់ទោស ទណ្ឌចំពោះជនល្មើសដែលកាប់ព្រៃលិចទឹក ឱ្យបានធ្ងន់ធ្ងរ និងជំរុញឱ្យមន្រ្តី អាជ្ញាធរពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់ការរុករានទន្រ្ទានព្រៃលិចទឹក នៅភូមិសាស្រ្តខេត្តបាត់ដំបងឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត