ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកំពុងរៀបចំសាងសង់ទីកន្លែងសម្រាប់ដាក់វ៉ាក់សាំងកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកំពុងសាងសង់ទីកន្លែងមួយដែលមានទីតាំងស្ថិតនៅក្នុងឃ្លាំងឱសថកណ្តាលចោមចៅសម្រាប់ដាក់វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជានឹងទទួលបាននាពេលខាងមុខនេះ។
ការរៀបចំសាងសង់កន្លែងដាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីមានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជានៅពេលដែលវ៉ាក់សាំងទាំងនោះដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បិត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤វិច្ឆិកានេះថា «កន្លែងដាក់វ៉ាក់សាំងកូវីដ១៩នេះយើងកំពុងសាងសង់នៅក្នុងឃ្លាំងឱសថកណ្តាលចោមចៅរបស់ក្រសួងសុខាភិបាលហើយសង្ឃឹមថានឹងធ្វើការសាងសង់បញ្ចប់ឲ្យរួចរាល់ក្នុងរយៈពេល៥ខែខាងមុខនេះដោយប្រើប្រាស់ប្រព័ន្ធសីតុណ្ហភាពក្រោមសូន្យអង្សាសេដើម្បីរក្សាវ៉ាក់សាំងឲ្យមានគុណភាពសុវត្តិភាពនិងប្រើប្រាស់បានយូរអង្វែង»។
លោកស្រីបានបន្តថា កម្ពុជានឹងទទួលយកវ៉ាក់សាំងបានលុះត្រាតែវ៉ាក់សាំងនោះមានគុណភាពនិងមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោកហើយក្រុមចំណុចប្រជាជនដែលគ្រោងនឹងផ្តល់វ៉ាក់សាំងនេះមុនគេនោះក្រសួងនឹងសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាលដើម្បីធ្វើការសម្រេច។
យ៉ាងណាក៏ដោយលោកស្រីមិនបានបញ្ជាក់ច្បាស់លាស់ទេថា តើនឹងទទួលបានវ៉ាក់សាំងកូវីដ១៩នេះនៅពេលណាឲ្យពិតប្រាកដទេនោះទេ ដោយលោកស្រីគ្រាន់តែលើកឡើងថា អាចទទួលបាននៅពាក់កណ្តាលឆ្នាំ២០២១ឬពេលវេលាណាមួយនៅក្នុងឆ្នាំ២០២១ វាអាស្រ័យទៅលើការកំណត់គុណភាពវ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល