Connect with us

ព័ត៌មានជាតិ

មន្ត្រី​សេដ្ឋកិច្ច​ថា ​សាជីវកម្ម​ធានា​ឥណទាន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​អាជីវកម្ម

បានផុស

នៅ

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សាជីវកម្ម​ធានា​-​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា​ ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ សម្រាប់​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​រាជរដ្ឋាភិបាល​។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មាន​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ដែល​បាន​រៀបចំឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ កម្មវិធី​ផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ធនាគារជាតិ​នៃ​កម្ពុជា​, សមាគម​ធនាគារ​នៅ​កម្ពុជា​, សមាគម​មីក្រូ ហិរញ្ញវត្ថុ​កម្ពុជា​, និង​គ្រឹះស្ថាន​ធនាគារ​, និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ទាំង​៤៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ឲ្យ​ដឹង​បន្ថែមថា គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​នេះ គឺជា​យន្តការ​ឆ្លើយតប​បន្ទាន់ របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុវត្តតាម​ការ​ចង្អុល​របស់​រាជរដ្ឋាភិបាល តាមរយៈ​ស្របតាម​វិធានការ​ជុំ​ទី​៤ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីត​-១៩ និង​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​។ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ត្រូវបាន​បង្កើត​ឡើង​ដើម្បី ផ្តល់​សេវា​ធានា​ឥណទាន ដល់​ក្រុមហ៊ុន​អាជីវកម្ម​ធុរកិច្ច នៅក្នុង​វិស័យ​អាទិភាព ដែល​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូ​វីត​-១៩ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ជា​ទុន​បង្វិល​របស់​ក្រុមហ៊ុន​ទាំងនោះ សំដៅ​ធានា​បាន​បន្ត​និរន្ត​ភាព​អាជីវកម្ម និង​សម្រប​ទៅ​បរិបទ ថ្មី​នៃ​ធុរកិច្ច​ថ្មី បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីត​-១៩​។

យន្តការ​ធានា​ឥណទាន គឺជា​ការ​ចែករំលែក​ហានិភ័យ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ដែល​ក្រុមហ៊ុន​សាជីវកម្ម​ធានា​ឥណ​ទា​កម្ពុជា ត្រូវ​ពិនិត្យ​លទ្ធភាព​រួមគ្នា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បើកឱកាស​ដល់​ក្រុមហ៊ុន​ធុរកិច្ច ជាពិសេស សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​ទីផ្សារ​ឥណទាន​ដែល​ខ្វះ​ប្រសិទ្ធភាព​អាច​ទទួល​បាន​ឥណទាន​ពិសេស​ក្រៅពី​យន្តការ​ដែល​មាន​ស្រាប់​។ សាជីវកម្ម​ធានា​ឥណ​-​ទាន​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើងជា​ក្រុមហ៊ុន​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ ១៤០ អនក្រ​.​បក ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ និង​បាន​ចុះបញ្ជី​ជា​ផ្លូវការ នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ​។

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា នឹង​ទំ​លុះ​របាំង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្តល់​ឱកាស​ថ្មីៗ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ការ​ពង្រីក​វិសាលភាព​មូលដ្ឋាន​អតិថិជន​របស់ខ្លួន​។ ទន្ទឹម​នេះ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ក៏​នឹង​បង្កើន​លទ្ធភាព​ទទួល​ហិរញ្ញប្បទាន​របស់​ក្រុមហ៊ុន​ធុរកិច្ច ជាពិសេស សហគ្រាស​-​ធុន​តូច​និង​មធ្យម ដែល​ជួប​ការ​លំបាក​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន ដោយសារ​បញ្ហា​ប្រឈម​ចម្បង​បំផុត​គឺ​កង្វះ​កន្លងមក​គឺ​តម្រូវ​ឱ្យ​មានទ្រព្យ​បញ្ចាំ​តែមួយ​មុខ​គត់​។ តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា រាជរដ្ឋាភិបាល​នឹង​ចូលរួម​ចែករំលែក ហានិភ័យ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ក្នុង​ប្រតិបត្តិការ​ឥណទាន ដើម្បី​ធានា​បាន​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​នូវ​កំណើន​ឥណទាន​បន្ថែម (Credit Additionality), និង​កំណើន​សកម្មភាព​សេដ្ឋកិច្ច​បន្ថែម (Economic Additionality)​។

ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា រួមមាន ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​, គាំទ្រ​ប្រភព​កំណើន​ថ្មី​, និង​ពិពិធ​កម្ម​សេដ្ឋកិច្ច ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​, ឆ្លើយ​តប​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ឥណទាន​, បំពេញតម្រូវការ និង​ឆ្លើយតប​បញ្ហា​ប្រឈម​ទាំង​នៅក្នុង​សេដ្ឋកិច្ច​, និង​សង្គម​, ព្រមទាំង​បង្ក​បរិយាកាស​ក្នុងការ​បង្កើត​ផលិតផល​កម្ចី​ថ្មីៗ​។ ជា​រួម​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា នឹងចូលរួម​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​អាជីវកម្ម និង​ជំរុញ​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​រយៈពេល​វែង​៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៩ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១០ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម