Connect with us

ព័ត៌មានជាតិ

ដកហូត​ថ្នាំញៀន​បាន​ជាង​២០០​កញ្ចប់​ និង​មនុស្ស​៨​នាក់ ក្នុង​ករណី​ចុះ​បង្ក្រាប​

បានផុស

នៅ

​បក្ខពួក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៨​នាក់ ​ត្រូវ​បាន​កម្លាំង​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃនេះ ​ដកហូត​ថ្នាំញៀន​បាន​ជាង​២០០​កញ្ចប់​ជា​វត្ថុតាង​ ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ​លោក​ ទៀង ច័ន្ទ​សារបាន​ឲ្យ​ដឹងថា​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​១៥​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​ ការបង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ក្តាន់​ពីរ​R6 ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ សុង ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន ចំនួន​២០៩​កញ្ចប់​តូចធំ។​

​លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ​បន្តទៀត​ថា ​លុះដល់​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​វិធាន​ការ​យក​ចម្លើយ ជនសង្ស័យ​បាន​សារ​ភាព​ថា​ ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ស៊ីន (​មេខ្លោង​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ទីតាំង​ខាងលើ ប៉ុន្តែ​ជនសង្ស័យ​ បាន​ដឹង​ខ្លួន​បាន​រត់​គេច​ខ្លួនបាត់ ដោយ​នៅ​តែ​អនុវត្តន៍​តាម​គោល​ការដឹកនាំ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ធ្វើការ​បង្ក្រាប​ជាក់​ស្តែង ហើយ​ឆែកឆេរ​ត្រួតពិនិត្យ​ចំពោះ​ទីតាំង​តំបន់​ខាងលើ រក​ឃើញ​វត្ថុតាង ជា​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន និង​ដាវ​កែច្នៃ​ខុសច្បាប់​ចំនួន០១​ដើម និង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​(​ប្រុស​) បន្ថែម​ទៀត​ ដែល​រួមមាន៖ ​១. ​ឈ្មោះ សាន សីហា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ២. ឈ្មោះ វណ្ណ ចាន់ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៣. ឈ្មោះ ស សិលា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៤. ឈ្មោះ រស់ យ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​កង់​បី ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៥. ឈ្មោះ ហុក សុខ​ឡេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​PassApp ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៦. ឈ្មោះ សួន បូរ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​ ។ ៧. ឈ្មោះ លី ចាន់​ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

​លោក​អធិការ​បញ្ជាក់​ទៀត​ថា​ ជា​លទ្ធផល​សរុប​នៃ​កិច្ច​ប្រតិបត្តិ​កម្លាំង​យើង​ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៨​នាក់ និង​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន​សរុប ចំនួន​២០៩​កញ្ចប់​(២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ, ជញ្ជីង​ស្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​, ដាវ​កែច្នៃ​ចំនួន​០១​ដើម​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ ចំពោះ​មុខ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​មេ​ក្លោង និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ប្រទះឃើញហ្វូងដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម