Connect with us

ព័ត៌មានជាតិ

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

បានផុស

នៅ

​ព្រះសីហនុ ៖ មេធាវីមួយ​រូប បានបាត់​ខ្លួន​បន្ទាប់​ពី​ចុះ​ងូតទឹក​សមុទ្រ​នៅ​ឆ្នេរ​អូត្រេះ​ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុបានឲ្យដឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងបន្ត​ថា នៅ​វេលា​ម៉ោង ០៨ និង៣០ នាទី​យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​បញ្ជា​ផ្ទាល់ ក្នុង​ប្រតិបត្តិការ នៃ​ការ​ស្វែង​រក​បុរស​ម្នាក់ ដែល​បាន​បាត់​ខ្លួន បន្ទាប់ពី​ចុះ​លេងទឹក​សមុទ្រ ដោយសារ​ទឹក​រលកខ្ពស់ តាំង​ពី​វេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅ​ចំណុច​ឆ្នេរ​អូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការ​នៃ​ការ​ស្វែង​រក​ជន​រងគ្រោះ​ខាង​លើ​នេះ​ កំពុង​បន្ត​ធ្វើ​ដោយ​មាន​ការ​ចូលរួម​សហការ​ពី​ក្រុម​អ្នក​មុជទឹក របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​អ្នក​មុជទឹកស្ម័គ្រចិត្ត​កោះរ៉ុង​ផង​ដែរ។

សូមជម្រាប​ជូន​ថា ជនរងគ្រោះខាង​លើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាមេធាវី មាន​ទី​លំ​នៅ​រាជធានី​ភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និង​ទេសចរណ៍៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម