ព័ត៌មានជាតិ
អភិបាលរងខេត្តកំពត ចុះដោះស្រាយដីទំនាស់ពលរដ្ឋ ១៩គ្រួសារនិងក្រុមហ៊ុនកំពតផត
(ខេត្តកំពត)៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៩គ្រួសារលើក្រុមហ៊ុនកំពតផត ដែល បានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីមានទំនាស់ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១នេះ អភិបាលរងស្រុកទឹកឈូបានដឹកនាំក្រុមការងារ និងកងកម្លាំងចម្រុះចុះទៅធ្វើការហាមឃាត់បញ្ឍប់សកម្មភាពឈូសឆាយសិន រង់ចាំការដោះស្រាយឲ្យជ្រះស្រឡះ។ ប៉ុន្តែក្រោយផ្អាកគ្រឿងចក្រមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុនក៏បញ្ជាឲ្យឈូសឆាយឡើងវិញ។

អភិបាលរងស្រុកទឹកឈូ លោក អ៉ឹម ចាន់សោធន បានមានប្រសាសន៍ថា ការចុះមកហាមឃាត់សកម្មភាពឈូសឆាយដីនៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានចោទប្រកាន់ក្រុមហ៊ុនកំពតផតកំពុងធ្វើសកម្មភាពរំលោភលើដីកំពុងមានទំនាស់។
លោកអភិបាលរងស្រុកបានបន្តថា ការចុះមកពេលនេះ ដើម្បីហាមឃាត់សកម្មភាពគ្រឿងចក្រសិន ដោយរង់ចាំការដោះស្រាយពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ រួចរាល់ទើបអាចបន្តធ្វើសកម្មភាពបាន។

បើតាមមន្រ្តីខេត្តរូបនេះ ក្រុមហ៊ុនកំពតផតហាក់មានចេតនាមិនចង់ចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ ហើយកន្លងមក អាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារ ឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តែត្រូវខាងក្រុមហ៊ុនបដិសេធ ហើយចេះតែបន្តធ្វើសកម្មភាពឈូសឆាយលើដីប្រជាពលរដ្ឋដែលនៅជាប់ និងនៅក្បែររហូតគ្មានក្រែងរអា ព្រោះអះអាងថាជាដីរបស់ក្រុមហ៊ុន។
តំណាងប្រជាពលរដ្ឋ១៩គ្រួសារ បានប្រាប់ឲ្យដងថា ដីរបស់ពួកគេមានប័ណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យផលជាច្រើនឆ្នាំ។ ពីមុនមកមិនដែលមានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែចាប់ពីដីកំពតឡើងថ្លៃនៅឆ្នាំ២០១៩រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីរបស់ពួកគេទៀត ។ ជាមួយគ្នានេះ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័សបំផុត ព្រោះបច្ចុប្បន្នក្រុមហ៊ុនមិនត្រឹមតែបំផ្លាញដំណាំ និងវាយកំទេចរបងព្រំដីនោះទេថែមទាំង យកគ្រឿចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង។

ជុំវិញករណីដដែល បើតាមការបញ្ជាក់ពី លោកអភិបាលរងស្រុកទឹកឈូ ដីរបស់ក្រុមហ៊ុនដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ៥៨គ្រួសារ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ អំឡុងឆ្នាំ២០១៥ និងមានគំនូសប្លង់កំណត់ព្រំត្រឹមត្រូវ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរ ដោយចោទប្រកាន់ថាក្រុមហ៊ុនកំពតផត បានប្រើគ្រឿចក្រឈូសឆាយលើដីរបស់ពួកគេ។ តាមប្រភពពីប្រពលរដ្ឋមានលំនៅឋានក្បែរទីតាំងដីជម្លោះបានប្រាប់ឲ្យដឹងថា ក្រោយការចុះទៅហាមឃាត់មិនបានប៉ុន្មានម៉ោងផង ខាងក្រុមហ៊ុនក៏បានបញ្ជាគ្រឿងចក្រឲ្យមកឈូសឆាយឡើងវិញតែដដែលហ្នឹង មើលទៅខាងក្រុមហ៊ុនហាក់មិនខ្លាចញញើតអ្វីទាំងអស់៕
អត្ថបទ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?