ព័ត៌មានជាតិ
សំណង់ស្ទាក់ទឹកតម្លៃរាប់លានដុល្លារកាត់ស្ទឹងសង្កែ បញ្ចប់ចុងឆ្នាំនេះ
បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអន កាត់ស្ទឹងសង្កែ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជា ៤១ លានដុល្លារសហរដ្ឋអាមេរិកដែលជាហិរញ្ញប្បទានពីសាធារណៈរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណជា៩០ភាគរយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
ក្រោយពេលសាងសង់រួចគម្រោងនេះផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន១៥.០០០ហិកតានិងផ្ទៃដីស្រូវប្រាំងចំនួន៧.០០០ ហិកតានៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល។


លោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមឲ្យសារព័ត៌មានដឹងនៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងមកទល់ថ្ងៃទី៣ខែសីហា សម្រេចលទ្ធផលការងារបានប្រមាណ៩០ភាគរយនៃគម្រោងហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ។
គម្រោងអភិវឌ្ឍន៍សំណង់នេះ ត្រូវបានចាប់ផ្តើមអនុវត្តកាលពីខែ មិថុនា ឆ្នាំ២០១៨ ដោយប្រើប្រាស់ហិរញ្ញប្បទានបានមកពីសាធារណៈរដ្ឋកូរ៉េនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសរុបចំនួនប្រមាណជា៤១លានដុល្លារដើម្បីស្ទាក់ទឹកស្ទឹងសង្កែទុកសម្រាប់បម្រើដល់ការស្រោចស្រពស្រូវដំណាំ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ របស់ខេត្តបាត់ដំបង។


គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអននេះរួមមាន សំណង់សិល្បៈកាលជាច្រើនទៀតដូចជា៖ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែប្រវែង២៥០ម៉ែត្រ , សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែប្រវែង៧៤ម៉ែត្រ មួយកន្លែង ,ប្រឡាយបេតុងចំនួន ៤ខ្សែប្រវែង ១៣.៧៨០ម៉ែត្រ, សំណង់ទ្វារទឹកចំនួន ១២កន្លែង, សំណង់ស្ទាក់ទឹកប្រឡាយរងចំនួន២កន្លែង , សំណង់លូចែកចាយទឹកប្រឡាយមេចំនួន៨កន្លែង, ស្ពានឆ្លងកាត់ និង ស្ពានថ្មើរជើងកាត់ប្រឡាយមេសរុបចំនួន១៨កន្លែង និង ជណ្តើរចុះប្រឡាយមេ សម្រាប់អ្នកភូមិ ប្រើប្រាស់ជាច្រើនកន្លែងទៀត ។
ក្រោយពេលសាងសង់រួចគម្រោងនេះផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន១៥.០០០ហិកតា និង ផ្ទៃដីស្រូវប្រាំងចំនួន៧.០០០ហិកតា នៅក្នុង ស្រុកឯកភ្នំ ,ស្រុកសង្កែ និងស្រុកថ្មគោល របស់ខេត្តបាត់ដំបង ។ គម្រោងនេះធ្វើឱ្យស្ទឹងសង្កែមានទឹកនៅក្នុងរដូវប្រាំងក៏ដូចជារដូវវស្សាគឺមានទឹកផ្គត់ផ្គង់ដល់ការ ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងបាត់ដំបង និងលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបងឱ្យកាន់តែមានភាពទាក់ទាញ។
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអននេះគឺជាគម្រោងទីបីដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹកនិងឧតុនិយមបានសាងសង់កាត់ស្ទឹងសង្កែ ដើម្បីទាញយកទឹកដែលធ្លាប់តែធ្លាក់ចូលទៅបឹងទន្លេសាបទុកសម្រាប់ប្រើប្រាស់នៅតំបន់ដាំដុះសងខាងស្ទឹង ដែលគម្រោងទី១គឺទំនប់កង្ហតក្នុងស្រុកបាណន់ និងគម្រោងទី២.សេកសកនៅក្នុងស្រុករតនៈមណ្ឌលនិងមានគម្រោងទី៤មួយទៀតដែលកំពុងសិក្សានិងឈានទៅធ្វើការសាងសង់អាងទឹកមួយនៅស្ទឹងក្រញូងនៅក្បាលស្ទឹងសង្កែមានលទ្ធភាពស្តុកទឹកបានប្រមាណជា២០០ លានម៉ែត្រគូប៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ