Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ប្រាប់​មេដឹកនាំ​កងទ័ព​អាស៊ាន​ថា ភាពជោគជ័យ​នៃ​ការទប់ស្កាត់​កូ​វីដ​-១៩​របស់​កម្ពុជា មិនមែន​ជាការ​ចៃដន្យ​ទេ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក រួម​ជា​មួយ​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​៩ ផ្សេងទៀត នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្រោម​ការ​សម្របសម្រួល​របស់​កងទ័ពជើងគោក​ប្រ៊ុយណេ ជា​ប្រធាន​នៃ​កិច្ចប្រជុំ និង​ក្រោម​ប្រធានបទ “​ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយតប​របស់​កង​ទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន នៅ​ចំពោះមុខ​ការប្រែប្រួល​បញ្ហា​សន្តិសុខ​តំបន់ ស្របតាម​គន្លង​បែបបទ​ថ្មី​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​នេះ មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បានកត់សម្គាល់​អំពី​បញ្ហា​ប្រឈម​រួម​របស់​កងទ័ព​នៅ​ចំពោះមុខ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​កងទ័ព​នៃ​ប្រទេស​នីមួយៗ​ត្រូវ​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ការងារ​ច្រើន​ក្នុងពេល​តែមួយ​។ ក្នុងនោះ ក្រៅពី​ការខិតខំ​បំពេញភារកិច្ច​ស្នូល​ជាប្រចាំ ដោយ​ត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​ការបំពេញ​ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា​ទាំង​ការងារ​ប្រតិបត្តិការ​, ការងារ​ហ្វឹកហ្វឺន និង​កិច្ចសហការ​ផ្សេងៗ ស្របតាម​គន្លង​បែបបទ​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ កងទ័ព​ក៏​ត្រូវមាន​ភារកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាជន​ផងដែរ​។

ឆ្លងតាម​បទ​បង្ហាញ​របស់​កងទ័ពជើងគោក​នៃ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​លើ​បទពិសោធន៍​នៃ​ការឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​អំពី​ជោគជ័យ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា នៃ​ការចូលរួម​របស់​កង​ទ័ព​ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន​លើ​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​សាកល​នេះ ក្នុងនោះ​កងទ័ព​បាន​ដើរតួនាទី​យ៉ាងសំខាន់​ទាំង​នៅក្នុង​ការចូលរួម​រៀបចំ​ផែនការ​, ការផ្តល់​នូវ​សម្ភារៈ និង​ការដឹកជញ្ជូន​, ការប្រើប្រាស់​កម្លាំង​សុខាភិបាល​, ការសហការ​ជាមួយ​ស្ថាប័ន​នគរបាល​នៅក្នុង​ការត្រួតពិនិត្យ​នៅ​តាម​ច្រកព្រំដែន និង​ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​រាល់​វិធានការ​សុខាភិបាល​ទប់ស្កាត់បាន​នូវ​ការចម្លង​នៅក្នុង​អង្គភាព​ជាដើម​។ ជាពិសេស ទោះ​នៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​នេះ កងទ័ព​ក៏​នៅតែ​ខិតខំ​ព្យាយាម​រក្សាបាន​នូវ​សមត្ថភាព​ពេញលេញ និង​ការត្រៀម​លក្ខណៈ​គ្រប់ពេលវេលា អាចបំពេញ​ភារកិច្ច និង​ប្រតិបត្តិការ​ស្ទើរ​ដូច​ធម្មតា​។ ជាក់ស្តែង ខណៈដែល​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន​ទទួលរង​នូវ​វិបត្តិ​គ្រោះទឹកជំនន់ និង​ខ្យល់ព្យុះ​ដែល​កន្លងទៅ​ថ្មីៗ​នេះ កងទ័ព​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ជារួម​នៅ​ចំពោះមុខ​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់​លុបបំបាត់បាន​នៅឡើយ កិច្ចប្រជុំ​បានកត់សម្គាល់​អំពី​តម្រូវការ​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទាំង​ប្រពៃណី និង​មិនមែន​ប្រពៃណី រួមទាំង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​កំពុង​ប្រឈម​ថ្មី​នេះ តាមរយៈ​ការពិចារណា​រៀបចំ​សកម្មភាព​សហប្រតិបត្តិ​ការ​មួយចំនួន​ដូចជា ការជួបប្រជុំ​, ការផ្លាស់ប្តូរ​បទពិសោធ​ន៍​របស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់ និង​ការធ្វើ​លំ​ហាត់​លើ​តុ​តាម​ប្រព័ន្ធ ICT ទន្ទឹមនឹង​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​សមត្ថភាព​នៅ​ក្នុង​វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ដើម្បីឱ្យ​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​រក្សាបាន​នូវ​សុវត្ថិភាព​ខ្ពស់​។

ក្នុងអំឡុងពេល​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គូសបញ្ជាក់​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​នៅក្នុង​ការគ្រប់គ្រង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ស្រប​ពេលដែល​ថ្មីៗ​នេះ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្គា​ល់ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​លេខ​៣ ក្នុងចំណោម​១៦៦ ប្រទេស​ក្នុង​ពិភពលោក និង​ជា​ប្រទេស​លេខ​១ នៅក្នុង​ទ្វីបអាស៊ី ចំពោះ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់ និង​បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ​។ ជាក់ស្តែង​ណាស់ គឺជា​ជោគជ័យ​ដែល​កើតឡើង​ដោយ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ស្ថានភាព​នៃ​វិបត្តិ​នេះ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​ជាច្រើន​ប្រកបដោយ​ភាពម៉ឺងម៉ាត់​។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺជា​ការជួបប្រជុំ​លើក​ទី​២ តាមរយៈ​ប្រព័ន្ធ Virtual Conference រវាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ជំនួប​ពិសេស​កាលពី​ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២៥ រំលេច​គម្រោង​អាទិភាព​​សាង​សង់​​​ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​ ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្តកំពង់ធំ

ព័ត៌មានជាតិ៤ នាទីutes មុន

​អេស៊ីលីដានឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដើម្បីកៀរគទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន

កីឡា៤ នាទីutes មុន

លោក Jose Munoz លើក​ឡើង​ថា ក្រុមលោក​ត្រូវ​ការ​បញ្ចប់​ទី​ឲ្យ​ច្បាស់​ថែម​ទៀត

ព័ត៌មានជាតិ១៧ នាទីutes មុន

កងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ការ​វាយប្រហាររបស់​រុស្ស៊ី​​​បង្កឲ្យស្លាប់​និង​របួស​ជាង​៤០នាក់ ខណៈ​អ៊ុយក្រែន​វាយ​បក​​បំផ្លាញ​មូលដ្ឋា​ន​ប្រេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម