Connect with us

ព័ត៌មានជាតិ

បើហ៊ានចេញមុខមកយកធុង បាស់វិញ​នឹងទទួលរងការ​ផាកពិន័យទៅតាមច្បាប់

បានផុស

នៅ

លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ខែសីហានេះថាប្រសិនបើម្ចាស់ហ៊ានចេញមុខមកយកធុងបាស់វិញនឹងទទួលរងការផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ពាក់ព័ន្ធនឹងការជួបជុំផឹកស៊ីនៅកំឡុងពេលកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើងឡើងរបស់អ្នកនាំពាក្យខាងលើនេះក្រោយពីមានករណីការជួបជុំផឹកស៊ីចាក់ធុងបាស់ បង្កសម្លេងរំខានកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​។

លោក បានបន្តថាបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាម ក្រុមការងារបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង​ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នារត់អស់បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

លោកបានបន្តទៀតថា«បើយើងចាប់មនុស្សមិនបានទេមិនអាចធ្វើការផាកពិន័យបានទេគ្រាន់តែរឹបអូស សម្ភារមករក្សាទុកប៉ុណ្ណោះ។ប៉ុន្តែប្រសិនបើម្ចាស់ធុងបាស់ចេញមុខទៅយកធុងបាស់វិញគាត់ត្រូវធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពបែបនេះជាបន្តទៀតនិងត្រូវទទួលរងនូវការផាកពិន័យទៅតាមច្បាប់ហើយ»។

លោកបានឱ្យដឹងទៀតថាប៉ុន្តែប្រសិនបើម្ចាស់មិនមកយកធុងបាស់និងសម្ភារផ្សេងទៀតទេសមត្ថកិច្ចនឹងបន្តរក្សាទុកដដែល។

លោក បានបន្ថែមថាចំពោះការផាកពិន័យចំនួនប៉ុន្មាននោះគឺជាភារកិច្ចរបស់រដ្ឋបាលខណ្ឌដែលត្រូវផាកពិន័យទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។ចំណែកសមត្ថកិច្ចចាំតែអនុវត្តប៉ុណ្ណោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ស្ពានអាកាសក្បាលថ្នល់
សន្តិសុខសង្គម១១ នាទីutes មុន

ភាពអនាធិបតេយ្យរបស់ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរនៅក្រោមស្ពានអាកាសក្បាលថ្នល់

ព័ត៌មានជាតិ១៤ នាទីutes មុន

មជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី មានវគ្គបណ្តុះបណ្តាលជាច្រើនមុខវិជ្ជា ជាឱកាសដល់យុជនចាប់យកសម្រាប់អភិវឌ្ឍខ្លួន

វប្បធម៌ ជំនឿ១៥ នាទីutes មុន

សាលារចនា កំពុងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃរបស់និស្សិតបីថ្ងៃ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ

ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

សេដ្ឋកិច្ច២០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២១ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម