Connect with us

ព័ត៌មានជាតិ

​លោកឧបនាយករដ្ឋមន្រ្តី​ ប្រាក់ សុខុន ​នឹងអញ្ជើញចូលរួម ​កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេសមេគង្គ-ជប៉ុន លើកទី១៤​

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី​ ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ នៃ​​ព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញ​​ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើក​ទី​​១៤ ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​ ​នៅថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០​២​១ តាម​​​​ប្រព័ន្ធ​វីដេអូ ហើយការ​ចូលរួមនេះ ធ្វើឡើងតាម​​ការ​​អញ្ជើញ​​របស់​លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu)​ រដ្ឋមន្រ្តី​ការបរ​ទេស នៃ​​ប្រ​ទេស​ជប៉ុន។ នេះបើ​តាមការបញ្ជាក់ ពីក្រសួងការបរទេស​​នាព្រឹកថ្ងៃពុធនេះ។

បើតាមក្រសួងការបរទេស ប្រទេសជប៉ុន នឹង​ធ្វើ​​ជា​​​ប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយ​រដ្ឋមន្រ្តីការ​បរទេស នៃ​​ប្រទេស​មេគង្គដទៃទៀត រួមមាន៖ ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ​ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម​ប្រទេស​​មេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់​មេគង្គ ដែល​កាន់​តែ​រស់រវើក ដោយ​គិតគូរ​ពិចារណា​ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា​ ដែលកំពុងកើត​មាន​ឡើង។

រដ្ឋមន្រ្តី​ទាំងអស់ ក៏​នឹង​​ផ្លាស់​ប្តូរ​ទស្សនៈគ្នាផងដែរ លើ​បញ្ហាតំបន់ និងអន្តរជាតិ ដែលជា​ចំណាប់​​អារម្មណ៍ និងការ​បារម្ភរួមគ្នា​៕ (ដោយ)៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម