ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃខេត្តព្រះសីហនុចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យបានជាង១ម៉ឺន៥ពាន់នាក់
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ ខែសីហានេះថានៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំងនៅក្នុងស្រុកចំនួន៥ បានចំនួន១៥,២៤៨នាក់ ស្រី៧,៦២៩នាក់ស្មើនឹង៦១.៧%ធៀបនឹងគោលដៅ២៤,៧២៨នាក់។

លោកបានបន្តថា ក្នុងចំណោម១៥,២៤៨នាក់ ក្នុងនោះនៅថ្ងៃទី១ក្រុមគ្រូពេទ្យចាក់បានចំនួន៤,៧១៦នាក់ថ្ងៃទី២ចាក់បាន៤,៩៧៧នាក់ និងថ្ងៃទី៣ចាក់បាន៥,៥៥៥នាក់។
លោកបានបន្ថែមថា ក្នុងចំណោមស្រុកក្រុងទាំង៥ដែលបានចាក់វ៉ាកសាំងនោះរួមមាន ស្រុកកំពង់សិលាមាន២ទីតាំង ចាក់បានចំនួន១,៧៩៨នាក់ ស្រី៨៨៨នាក់ ស្រុកស្ទឹងហាវមាន១ទីតាំង ចាក់បាន២,០២០នាក់ស្រី៩៩៥នាក់ ស្រុកព្រៃនប់មាន៣ទីតាំង ចាក់បាន៥,៥២៣នាក់ ស្រី២,៧៦៤នាក់ ក្រុងកោះរុងមាន១ទីតាំងចាក់បាន៣៣៥នាក់ ស្រី១៤៩នាក់ និងក្រុងព្រះសីហនុមាន២ទីតាំង ចាក់បាន៥,៥៧២នាក់ ស្រី២៨៨៨នាក់។

លោកបានបន្តទៀតថា មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយបានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំសូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣.ការពារ ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំនៅខេត្តព្រះសីហនុ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំដល់រាជធានីខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត