ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោង កំណត់យកភូមិចំនួន៨ ក្នុងសង្កាត់អូរស្មាច់ ដាក់ជាតំបន់ក្រហម និងលឿងទុំ
ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាលនៃគណៈអភិបាលក្រុងសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំក្រុមការងារ ចុះអនុវត្តគោលការណ៍កំណត់ តំបន់ក្រហម នៅក្នុងសង្កាត់អូរស្មាច់ ដោយបានផ្អាករាល់សកម្មភាពអាជីវកម្មនានា ការធ្វើដំណើរចេញក្រៅផ្ទះ ( លើកលែងតែការធ្វើដំណើរទៅចាក់វ៉ាក់សាំង និងសកម្មភាពមួយចំនួន ដែលត្រូវបានអនុញ្ញាតនៅក្នុងតំបន់ក្រហម)។
ភូមិដែលត្រូវបានកំណត់ជាតំបន់ក្រហមរួមមាន៖ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគិរីមង្គល ភូមិដើមជ្រៃ និងភូមិចំការចេក នៃសង្កាត់អូរស្មាច់ ។ ចំណែកភូមិអូរខ្លាឃ្មុំ ភូមិស្រះទឹក ជាតំបន់លឿងទុំ។
អាជ្ញាធរក្រុង សូមស្នើសុំយ៉ាងទទូច ចំពោះប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ពិតណាស់ហើយថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការគ្នា និងអត់ធ្មត់ក្នុងការលំបាកក្នុងរយៈពេលខ្លី នោះយើងនឹងអាចឈានទៅដល់ការគ្រប់គ្រងបាន លើខ្សែសង្វាក់នៃការចម្លង និងឈានទៅដល់ការកាត់ផ្ដាច់ទាំងស្រុង នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
អត្ថបទ ៖ ចាន់ ធី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់