Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជិត១,៥០០នាក​ទៀតដែលព្យួរការងារដោយសារជំងឺកូវីដ​

បានផុស

នៅ

​រាជរដ្ឋាភិបាល​បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិតសរុប​ចំនួន១,៤៩៧នាក់​បន្ថែមទៀត​នៅ​រោងចក្រ សហគ្រាស ចំនួន២៤​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

យោង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៦៥​ ចុះ​ថ្ងៃទី​០៤​ ខែសីហា​ បានឱ្យដឹងថា​ ចំពោះ​ការបើក​ប្រាក់ឧបត្ថម្ភ​នេះ ​រាជរដ្ឋាភិបាល​ធ្វើឡើង​តាមរយៈ​ធនាគារ​វី​ង​ដែល​ផ្ញើ​សារ​ចូលទៅក្នុង​ទូរស័ព្ទដៃ​របស់​កម្មក​រ​និយោជិត​ដែល​បានផ្តល់​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​ និង​សហគ្រាស​នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ឧបត្ថម្ភ​នេះ​ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃនៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះ​ចំនួន​៦០,៧៥០​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​ សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​ចំនួន​១២១,៥០០​រៀល​ ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​

១១​ថ្ងៃដល់​២០​ថ្ងៃ​ និង​១៦២,០០០​រៀល ​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​២១​ថ្ងៃ​ដល់​១​ខែ​។​ សម្រាប់​បងប្អូន​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល២​ខែ​ ប្រាក់ឧបត្ថម្ភ​ត្រូវ​បើក​ជា​ពីរលើក​ដោយ​លើក​ទី​២​ នឹង​បើក​នៅ​ថ្ងៃទី​២៥ ​ខែសីហា ​ឆ្នាំ​២០២១​។​

ក្រសួង​បាន​រំលឹកថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បង ប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ដោយ​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ ហើយ​រាល់​ការបើកប្រាក់​នេះ ​គឺ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​។​

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​២៤​នេះ មិនបាន​ទទួល​សារ ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​ជាបន្ទាន់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៦ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម