Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ លួច​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

បានផុស

នៅ

ពលករ​ខ្មែរ​ចំនួន​១០​នាក់ ដែល​ក្នុងនោះ​មាន​ក្មេង​តូចៗ​ផង​នោះ ត្រូវ​បាន​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ឃាត់​ដើម្បី​បញ្ជូនទៅឲ្យ​ភាគី​ថៃ​វិញ ខណៈ​ដែល​ពួកគេ​បាន​លប​ឆ្លងដែន​ចេញពី​ទឹកដី​ថៃ ស្របពេល​ថៃ​កំពុងផ្ទុះ​កូ​វី​ដប​ម្លែ​ង​ខ្លួន​កំពុង​វាយលុក​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​ទំនាក់ទំនង​ព្រំដែនកម្ពុជាថៃ ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី គីឡូ​១៣ ដឹកនាំ​ដោយ លោក វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បាន​ដឹកនាំ​កម្លាំង​ចំនួន​៥ នាក់ និង​បាន​សហ​ការណ៍​ជាមួយ​វរ​សេនា​តូច​៥៣៣ ប៉ូលីសរៈ៨១៧ កម្លាំង​អធិការ​ស្រុក​សំពៅ​លូន បាន​ចុះ​អន្តរាគមន៍ ពលករ​លួច​ឆ្លងដែន​ចូល​មក កម្ពុជា​ត្រូវ​កម្លាំង​ឈរជើង ចំណុច​ជំនោ​ជាយដែន ព័ទ្ធចាប់​បាន​នៅ​ចំណុច​បូរី​ជាយដែន ពេលនេះ​កំពុង​ស្ថិត​ក្នុងការ​គ្រប់គ្រង​របស់​កងកម្លាំង ពលករ​ទាំង​៧​នាក់​មាន​ទីលំនៅ ភូមិ​គីឡូ​១៣ ដោយបាន​ទាក់ទង​ទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការ​កង​រយ​១៣០៥ ឲ្យមក​ទទួល​ពលក​រ​ខ្មែរ​ទៅ​ទឹកដី​ថៃ​វិញ

​ពលករ​ចំនួន ៧​នាក់ ប្រុស ៥​នាក់​-​ស្រី ២​នាក់

១.​ឈ្មោះ ព្រឹម សូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ

២,.​ឈ្មោះ ឈួន ចាន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ

៣.​ឈ្មោះ ផន បុល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ

៤.​ឈ្មោះ វ៉ាន់ សូ​រី​យា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​

៥.​ឈ្មោះ វ៉ាន់ ឡេង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ

៦.​ឈ្មោះ វ៉ាន់ លីន ភេទ​ស្រី អាយុ​៣១​ឆ្នាំ​

៧.​ឈ្មោះ ឈុំ ចាន់ថន ភេទ​ប្រុស អាយុ ៥​ឆ្នាំ ។

​ដោយឡែក​នៅ​ចំណុច​ភូមិសាស្ត្រ គីឡូ​៩ កាលពី​វេលា​ម៉ោង ០៤​និង​៣០ នាទី​ល្ងាច ក៏មាន​ពលករ​បម្រុង​លួច​ឆ្លងដែន​មក​កម្ពុជា ត្រូវ​បាន​កងកម្លាំង ឈរជើង កងវរសេនាតូច​លេខ​១ ប៉ូលិស​វរ ៨១៧ កម្លាំង​សឹក​រង​ស្រុក​សំពៅ​លូន ហាមឃាត់​មិនឲ្យ​ចូលមក​កម្ពុជា និង​បាន​ទាក់ទង​ទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការ​កង​រយ​១៣០៥ ឲ្យ​មក​ទទួល​ពលក​រ​ខ្មែរ​ទៅ​ទឹកដី​ថៃ​វិញ​ដែរ ដោយ​ពលករ​ទាំងនោះ​មាន​ចំនួន​៣ នាក់

១. ឈ្មោះ បេន បុល អាយុ​២៧ ភេទ​ប្រុស នៅ​ភូមិ​អូ ឃុំសន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​

២. ឈ្មោះ ចាន់ សំអាន់ អាយុ​៤០ ភេទ​ប្រុស នៅ​ភូមិ​ចេក ឃុំ​ពង្រ​លើ ​ស្រុក​ជីក្រែង ខេត្ត​សៀម​រាម​

៣. ហ៊ិ​ន​ សុ​និ​ន ភេទ​ស្រី អាយុ​៣១ នៅ​ភូមិ​អូ ឃុំ​សន្តិភាព ស្រុក សំពៅ​លូន ខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច១៦ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ២៧ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម