ព័ត៌មានជាតិ
សម្តេច សាយ ឈុំ អញ្ជើញបូជាសព ឯកឧត្តម សុខ យាត សមាជិកព្រឹទ្ធសភា
នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញបូជាសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:១០នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម សុខ យាត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសដ៏សែនក្រៀមក្រំ ស្រពាប់ស្រពោនខ្សឹកខ្សួលអួលអាក់ក្នុងចិត្តឥតឧបមា គ្មានអ្វីប្រៀប ប្រដូចបាន ក្នុងពិធីបូជាសព ឯកឧត្តម សុខ យាត ក្រោយពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីព្រះពុទ្ធសាសនាអស់ជាច្រើនថ្ងៃកន្លងមក។

មរណភាពរបស់ ឯកឧត្តម សុខ យាត គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិរបស់ខ្មែរដ៏ឧត្ដុង្គឧត្ដម មួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពី របបប្រល័យពូជសាសន៍ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដ៏ឥតនឿយណាយរហូតដល់ថ្ងៃអវសានជីវិត។ យើងទាំងអស់គ្នាសោកស្ដាយ ស្រណោះអាឡោះអាល័យក្រៀមក្រំ ដោយពុំមានពាក្យអ្វីមកថ្លែ រៀបរាប់អោយដូចបានឡើយ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មន្ត្រីរាជការកងកម្លាំង មន្ទីរអង្គភាព សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នៅទីបញ្ចប់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្វាយព្រះភ្លើងបូជាសពឯកឧត្តម សុខ យាត នោះផងដែ៕


អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី