ព័ត៌មានជាតិ
៥ថ្ងៃអាជ្ញាធររាជធានីឃាត់យានយន្តល្មើសបម្រាមគោចរជាង១,២០០គ្រឿង
ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានឃាត់យានយន្តដែលបានល្មើសនឹងបម្រាមគោចរសរុបចំនួន១,២០៥គ្រឿង ក្នុងនោះមានរថយន្ត៣៤៥គ្រឿង និងម៉ូតូចំនួន៨៦០គ្រឿង។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែសីហានេះថា ក្នុងចំណោមយានយន្តចំនួន១,២០៥គ្រឿង បានធ្វើការផាកពិន័យរួចហើយចំនួន៣១១គ្រឿង ក្នុងនោះមានរថយន្តចំនួន៨៣គ្រឿង និងម៉ូតូចំនួន២២៨គ្រឿង។ ចំពោះយាន្តយន្តផ្សេងទៀតត្រូវបានយកមករក្សាទុកនៅតាមបណ្តាខណ្ឌចំនួន២៨៨គ្រឿង ក្នុងនោះមានរថយន្តចំនួន៥៧គ្រឿង និងម៉ូតូចំនួន២៣១គ្រឿង។
លោកមានប្រសាសន៍បន្តថា៖ “ចំណោមយានយន្តចំនួន១២០៥គ្រឿងបានធ្វើការផាកពិន័យរួចហើយចំនួន៣១១គ្រឿងក្នុងនោះមានរថយន្តចំនួន៨៣គ្រឿងនិងម៉ូតូចំនួន២២៨គ្រឿង។ ចំពោះយាន្តយន្តផ្សេងទៀតត្រូវបានយកមករក្សាទុកនៅតាមបណ្តាខណ្ឌចំនួន២៨៨គ្រឿងក្នុងនោះមានរថយន្តចំនួន៥៧គ្រឿងនិងម៉ូតូចំនួន២៣១គ្រឿង។ ក្រៅពីនេះក្រុមសមត្ថកិច្ចបានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ”។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តឱ្យដឹងទៀតថា អាជ្ញាធរ និងបន្តអនុវត្តឱ្យបានតឹងរឹងបន្ថែមទៀត តាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបង្កើតឱ្យមានក្រុមអន្តរាគមន៍ពិសេសជាច្រើនក្រុម ដើម្បីចល័តតាមគ្រប់ច្រកល្ហកក៏ដូចជាតាមផ្លូវតូចៗ និងបណ្តាខណ្ឌតាមជាយក្រុង ដើម្បីត្រួតពិនិត្យមើលនៅមានហាងដែលបើកលក់ដូរ និងអ្នកដែលបន្តល្មើសជួបជុំប្រមូលផ្តុំផឹកស៊ី ល្មើសនិងបម្រាមគោចរ។
លោកបានបន្ថែមទៀតថា ជាលទ្ធផលអាជ្ញាធរបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តល្មើសចំនួន២១នាក់ ដែលក្នុងនោះនៅខណ្ឌជ្រោយចង្វារចំនួន១៦នាក់ ដែលសុទ្ធតែជាក្មេងទំនើង មានសារធាតុស្រវឹងក្នុងខ្លួន ខណ្ឌពោធិ៍សែនជ័យឃាត់បានអ្នកជួបជុំផឹកស៊ីចំនួន៣នាក់ ខណ្ឌទួលគោក១នាក់ និងខណ្ឌកំបូល១នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសគឺប្រភេទបម្លែងថ្មីឌែលតា ។
គួរបញ្ជាក់ថាសាលារាជធានីភ្នំពេញបានដាក់ចេញស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង៣:០០នាទីទៀបភ្លឺរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទប់សស្កាត់ជំងឺកូវីដ-១៩ ពិសេសវីរុសប្រភេទ ដែលតា (Delta)៕
អត្ថបទ៖ សំអឿន






-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង