Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ថៃ ម៉ាឡេស៊ី និង​ចិន ២២​នាក់ បម្រុង​ឆ្លង​ដែន​ចូល​កម្ពុជា​ មក​កាស៊ីណូ​នៅ​ប៉ោយប៉ែត

បានផុស

នៅ

​យ៉ាងហោចណាស់​មាន​ជន​ជាតិ​ថៃ ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ចិន ចំនួន​២២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ធ្វើការ​ឃាត់ខ្លួន ​ខណៈ​ព្យាយាមលួច​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​ថៃ​មកកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​ទៀបភ្លឺ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ណង​យ៉ា​កែវ ឃុំ​ណង​សា​មិត្ត ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ ឈម​នឹង​កម្ពុជា ចំណុច​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

​យោងតាម​ប្រភព​ព័ត៌មាន​ការ​ឃាត់ខ្លួន​នេះ ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជី​ណា​វ៉ា​ត់ ឡាំង​សាត មេបញ្ជាការ​កង​រយ​១២៦ បាន​ដឹកនាំ​កម្លាំង ៧​ន សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​គោក​ធ្យូង ខណៈ​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន បាន​ប្រទះឃើញ និង​ឃាត់ខ្លួន​ជនជាតិ​ថៃ ជនជាតិ​ម៉ាឡេស៊ី និង​ជនជាតិ​ចិន សរុប​ចំនួន​២២​នាក់ ក្នុងនោះ​ជនជាតិ​ថៃ ចំនួន​១៨​នាក់ (​មាន​ម្នាក់​មេខ្យល់​), ជនជាតិ​ម៉ាឡេស៊ី ២​នាក់ និង​ជនជាតិ​ចិន ១​នាក់។ ចំពោះមុខ​សមត្ថកិច្ច អ្នក​ទាំង​២២​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ បាន​សារភាព​ថា ពួកគេ​លួច​ឆ្លងដែន​មក​កម្ពុជា​នេះ គឺ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ​អន​ឡាញ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

​ក្រោយ​ឃាត់ខ្លួន និង​សាកសួរ ជនជាតិ​ថៃ ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ចិន ទាំង​២២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ឃុំខ្លួន ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ និង​បន្ត​អនុវត្ត​តាម​វិធានការ​ត្រួតពិនិត្យ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម