ព័ត៌មានជាតិ
កូរ៉េចង់ឲ្យមានកិច្ចសន្ទនាសុខុមាលភាពជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩
នេះជាការបញ្ជាក់នៅក្នុងលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២២ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៤។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។

អង្គប្រជុំបានអបអរសាទរវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) របស់សាធារណរដ្ឋកូរ៉េ ។ ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) និងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។
អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េជាដើម។
កិច្ចប្រជុំក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ច និងធុរកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួន ដូចជា សុខភាពសាធារណៈ និងវ៉ាក់សាំងពហុភាគីនិយម ពាណិជ្ជកម្ម និងវិនិយោគ ការជំរុញវិស័យសហគ្រាសមីក្រ តូច និងមធ្យម (MSMEs) ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបៃតង ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំឌីជីថល សំដៅសម្រួលដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត និងរក្សាបាននូវកំណើនក្នុងរយៈពេលវែង។

រដ្ឋមន្ត្រីការបរទេស ក៏បានឯកភាពបន្តការងារលើការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ រួមមានតាមរយៈការពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខប្រព័ន្ធអ៊ិនធឺរណែត។ ភ្ជាប់ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការនាំមកនូវសន្តិភាពយូរអង្វែងដល់ឧបទ្វីបកូរ៉េ និងបានសាទរចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបាននាពេលថ្មីៗនេះ ដើម្បីបើកឱ្យដំណើរការជាថ្មីនូវការិយាល័យសម្របសម្រួលអន្តរកូរ៉េ។
នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំឡើងនៅក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស ទីក្រុងឆ្លាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ ឆ្លៀតឱកាសនោះ លោកបានធ្វើការថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ ជូនដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី