Connect with us

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ចុះ​បិទ​ហាង​យីហោ​(​គោលដៅ​ចាស់​) ដែល​បើក​លក់​បំពាន​ទៅនឹង​វិធាន​រដ្ឋបាល

បានផុស

នៅ

កណ្តាល ៖ កម្លាំង​នគរបាល​ខេត្ត​កណ្ដាល​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ក៏ដូចជា​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង​ហាង​បើក​លក់​គ្រឿង​ស្រវឹង​ផឹកស៊ី យីហោ​(​គោលដៅ​ចាស់​) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​-​សង្កាត់​-​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នា​ព្រលប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ,​ហាង​យីហោ​(​គោលដៅ​ចាស់​) បាន​លួច​បើក​ឲ្យ​ភ្ញៀវ​ចូល​ផឹកស៊ី បំពាន​ទៅ​នឹង​វិធាន​រដ្ឋបាល ស្រប​ពេល​ដែល​សមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រី​សុខាភិបាល​កំពុង​រឹត​បន្តឹង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោកស្នងការ​បន្ត​ថា​, ខ្ញុំ​បាន​ឲ្យ​កម្លាំង​ចុះ​បិទ​ខ្ទប់ មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ដែល​បាន​ចូលទៅក្នុង​ហាង​នោះ ហ្នឹង​ម្ចាស់​ទីតាំង​ចេញ​ក្រៅ​ឡើយ គឺ​ស្នើ​ឲ្យ​ខាង​មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​យក​សំណាក រួច​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ដើម្បី​នាំខ្លួន​មក​ធ្វើការ​សាកសួរ។

មក​ទល់​នឹង​ម៉ោង​៧​និង​៤២​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ឡោមព័ទ្ធ​បិទ​ខ្ទប់​នៅឡើយ​ទេ ដោយ​រង់ចាំ​ខាង​មន្ត្រី​សុខាភិបាល​ដើម្បី​ចុះមក​យក​សំណាក។

សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៤​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ក្រោយពី​យក​សំណាក​នាក់​ទាំងអស់​នោះ​ពុំ​មាន​រក​ឃើញ​ជំងឺ​កូ​វីដ​១៩​នោះទេ រួច​នាំខ្លួន​យក​ទៅ​ធ្វើ​ការសាកសួរ​បន្ត​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២២ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម