ព័ត៌មានជាតិ
អាជ្ញាធរខេត្តរតនគិរី ចុះណែនាំអាជីវករ ម្ចាស់ភោជនីយដ្ឋាននានា ឲ្យគោរពតាមវិធានសុខាភិបាល
រតនគិរី ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងបានលុង បានចុះណែនាំក្រុមអាជីវករដែលអង្គុយលក់ក្នុងផ្សារ ក៏ដូចជាតាមភោជនីយដ្ឋាននានា និងទីប្រជុំជននៅក្នុងក្រុងបានលុងឲ្យគោរពតាមវិធានសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើសច្បាប់ឡើយ។
ដើម្បីកាត់បន្ថយ និងទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ រីករាលដាលក្នុងសហគមន៍ អាជ្ញាធរក្រុងបានលុង បានសហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងគណៈគ្រប់គ្រងផ្សារចុះណែនាំតាមទីប្រជុំជនភោជនីយដ្ឋាន និងបានចក្នុងផ្សារក្រុងបានលុង ឲ្យពួកគាត់គោរពតាមវិធានសុខាភិបាលឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ចេញពីសហគមន៍មួយទៅសហគមន៍មួយទៀត។
ក្នុងឱកាសចុះណែនាំនេះ លោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង បានប្រាប់ទៅដល់ក្រុមអាជីវករ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ដែលលក់នៅតាមទីប្រជុំជនក្នុងក្រុងថា គឺតម្រូវឲ្យក្រុមអាជីវករ ឬក៏អ្នកលក់បាយ ម្ហូបត្រូវតែវេចខ្ចប់ គឺមិនអនុញ្ញាតឲ្យអង្គុយហូបនៅនឹងកន្លែងនោះទេ។
ប្រសិនបើមិនព្រមគោរព តាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរទេ គឺមិនត្រូវបានអនុញ្ញាតឲ្យលក់ដូរឡើយ។ អាជ្ញាធរនឹងត្រូវធ្វើការផាកពិន័យដល់បុគ្គលណាដែលមិនគោរពតាមការណែនាំ។
លោក ខៃ ស៊ានឃាន់ បានបញ្ជាក់ថា នេះជាលើកទី៣ហើយដែលការបិទបម្រាមគោចរ ជាបណ្ដោះអាសន្ន សម្រាប់ខេត្តរតនគិរី ហេតុដូចនេះ ហើយសូមប្រជាពលរដ្ឋមានការយោគយល់ និងគោរពតាមវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ វុទ្ធឦសាន
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?